ក្នុងឱកាសចូលឆ្នាំថ្មីភ្ញៀវជាតិ អន្តរជាតិចូលមកខេត្តសៀមរាប ប្រមាណ ៤០ម៉ឺននាក់

ខេត្តសៀមរាប ៖ រយៈពេល ០៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្នុងពេលនៅលើកពិភពលោកជួបវិបត្តិជម្ងឺកូវិដ១៩ ហើយនិយាយដោយឡែកបងប្អូនប្រជាពលរដ្ឋ នៅខេត្តសៀមរាប ក៏ដូចបានមកពីគ្រប់មជ្ឈដ្ឋានក្នុងព្រះរាជាណាចក្រកម្ពុជា ចូលអបអរសាទរ ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត នៅខេត្តសៀមរាប ក្រោយពេលដែលបានខកខានក្នុងការប្រារព្ធព្រឹត្តិការណ៍នេះ រយៈពេល២ឆ្នាំមក ។

ការប្រារព្ធប្រតិបត្តិប្រពៃណីទំនៀមទំលាប់ដូនតាន នៅក្នុងបរិបទកូវិដ១៩នេះ ក៏បងប្អូនជាភ្ញៀវជាតិ អន្តរជាតិបានគោរពប្រតិបត្តិទៅតាមវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង ការណែនាំរបស់ក្រសួងសុខាភិ បាល ។ ប្រជាពលរដ្ឋបានសម្តែងការកោតសរសើរចំពោះថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាប ដែលបានរៀបចំកម្មវិធីសប្បាយៗកម្សាន្តនានា ដែលជាការបង្ហាញពីកិច្ចខិតខំប្រឹងប្រែងថែរក្សាសម្បត្តិវប្បធម៌ និងរតនៈសម្បត្តិដ៏មានតម្លៃក្នុងជម្រៅវប្បធម៌ អរិយធម៌ខ្មែរ បានស្ថិតស្ថេរគង់វង្ស តាមពាក្យស្លោកពោលថា«វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន»។

បើយើងក្រឡេកមកមើលនៅខេត្តសៀមរាប ក្រោយពីប្រមុខរាជរដ្ឋាភិបាលបានប្រកាសបើកឲ្យដំណើរការឡើងវិញ សំខាន់បើកច្រកហោះហើរ បានធ្វើឱ្យស្ថានភាពភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មានដំណើរការឡើងវិញជាបង្គួរ បានធ្វើឲ្យបងប្អូនជាប្រតិបត្តិករទេសចរណ៍ជាតិ អន្តរជាតិ បានប្រកបការងារនៅក្នុងបរិបទកូវិដ១៩ ។

ស្ថិតក្រោមដំបូលសន្តិភាព ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំង សូមថ្លែងអំណរគុណស្មារតីជ័យជម្នះ ៧មករា អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ដែលបានធ្វើឲ្យមហាគ្រួសារខ្មែរ មានភាពសុខក្សេមក្សាន្ត ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្នុងដំណើរកម្សាន្តគ្រប់ទីកន្លែង សំខាន់នៅលើទឹកដីប្រវត្តិសាស្រ្តខេត្តសៀមរាប ប្រកបដោយសុវត្ថិភាព ។

យោងតាមរបាយការរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានឲ្យដឹងថា ក្នុងរយៈពេល ០៣ថ្ងៃមកនេះ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ មេសា ឆ្នាំ២០២២នេះ មានភ្ញៀវជាតិ អន្តរជាតិចូលមកកាន់ខេត្តសៀមរាប មានចំនួនប្រមាណ ៣៩៧ពាន់នាក់ (ភ្ញៀវទេសចរមកពីតាមបណ្តាខេត្តមានចំនួនប្រមាណ៤៥-៥០% ប្រមាណជា ១៨០.០០០-១៩០.០០០នាក់)ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅទស្សនារមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៣៤៨ពាន់នាក់ នៅរមណីយដ្ឋាន ឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ២៤ពាន់៥០០ នាក់ , តំបន់ទន្លេសាបមានចំនួនប្រមាណ ២ពាន់៥០០ នាក់ ទៅទស្សនានៅសហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗមានចំនួនប្រមាណ ២២ពាន់នាក់ និង ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ៣ពាន់៥៩១ នាក់ ។ ម៉្យាងទៀត មុនពេលបងប្អូនយើង ចេញដំណើរទៅកាន់តំបន់រមណីយដ្ឋានវប្បធម៌ និង ធម្មជាតិ ក៏មិនបានភ្លេចឡើយ ក្នុងការចូលទៅគោរព ប្រតិបត្តិបូជាទៀន ធូក ថ្វាយផូងផ្កា ដល់ព្រះអង្គចេកព្រះអង្គចម ដែលជាព្រះពុទ្ធរូបដ៏ស័ក្តសិទ្ធិនៃទឹកដីអង្គរនៃយើង ដើមី្បសុំនូវសេចក្តីសុខ ចម្រើនជូនដល់ក្រុមគ្រួសារ ញ្ញាតិមិត្តបងប្អូនកូនចៅ សំខាន់សូមឲ្យបារមីជួយថែរក្សាឲ្យបានគង់វង្សជា រៀងរហូតនូវសុខសន្តិភាព នៃព្រះរាជាណាចក្រកម្ពុជាទៀតផង ៕ម៉ី សុខារិទ្ធ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner