រយៈពេល៣ថ្ងៃ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកម្សាន្ត នៅតាមរមណីយដ្ឋាននានា ក្នុងខេត្តព្រះវិហារ ប្រមាណជាង ៣ម៉ឺននាក់

ព្រះវិហារ៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល៣ថ្ងៃ ខេត្តព្រះវិហារទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកលេងកម្សាន្តនៅតាមរម្យណីយដ្ឋានទេសចរណ៍នានា ប្រមាណជាង ៣ម៉ឺននាក់។ នេះបើយោងតាម របាយការណ៍ របស់មន្ទីរទេសចរណ៍ ខេត្តព្រះវិហារ ។

គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ភ្ញៀវទេសចរដែលបានដើរទស្សនាតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ ព្រមទាំងកម្សាន្តសប្បាយ នៅតាមទីតាំងរៀបចំសង្រ្កាន្តឆ្នាំថ្មី នៅក្នុងខេត្ត សរុបចំនួន ៣៨,៦៩៦ នាក់ ក្នុងនោះមានភ្ញៀវជាតិចំនួន ៣៨,៥៦៣ នាក់ និងភ្ញៀវបរទេសចំនួន ១៣៣ នាក់៕ សួនលីណា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner