សង្ក្រាន្តវត្តភ្នំបីថ្ងៃ មហាជនចូលរួមកម្សាន្តជិត២២ម៉ឺននាក់

ភ្នំពេញ ៖ លោក ម៉េត មាស ភក្តី អ្នក នាំពាក្យ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យ ដឹង ថា សម្រាប់ សង្ក្រាន្ត វត្តភ្នំនៃពិធីបុណ្យ ចូលឆ្នាំ ថ្មី ប្រពៃណី ជាតិ ខ្មែរពីថ្ងៃទី១៤ដល់ទី១៦ខែមេសា ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ចូលរួមកម្សាន្តជិត ២២ម៉ឺននាក់ ប្រកបដោយស្នាមញញឹម និងសប្បាយរីករាយ ក្រោមការរៀបចំដោយយកចិត្តទុកដាក់របស់រដ្ឋបាលរាជធានីភ្នំពេញ ។

លោក បន្តថា ក្នុង រយៈពេលបីថ្ងៃ កន្លង មក នេះ ប្រជាពលរដ្ឋ បាន ដេីរកម្សាន្ត និង លេងល្បែង ប្រជា ប្រិយនានា ដែលរដ្ឋបាលរាជធានីបានបង្កលក្ខណៈជូន។សកម្មភាពសប្បាយរីករាយក្នុងភាព ល្អប្រសើរ ដោយមិនមានបញ្ហាអ្វីកេីតឡេីងគួរឱ្យកត់សម្គាល់អ្វីឡេីយ ។

លោក ម៉េត មាសភក្តី បានបញ្ជាក់ថា សង្ក្រាន្ត វត្តភ្នំថ្ងៃទី១មានប្រជាពលរដ្ឋ ប្រមាណបួនម៉ឺន នាក់ នៅ ថ្ងៃទី ២ ចំនួន ៦៥.០០០ នាក់ និងថ្ងៃទី៣ អ្នកចូលរួមមានចំនួន ១១៥.០០០នាក់ លេីសថ្ងៃទី២ជិតទ្វេដង៕

ដោយ៖ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner