ភ្ញៀវទេសចរណ៍បរទេសលាន់មាត់ថា ខ្មែរពូកែច្នៃប្រឌិតខ្លាំងណាស់ ពេលបានឃើញក្បួនដង្ហែទីងមោងយក្សបន្ទាយស្រី

សៀមរាប៖ បរទេសលាន់មាត់គ្រប់គ្នាថា ខ្មែរពូកែច្នៃប្រឌិតខ្លាំងណាស់ ក្រោយឃើញក្បួនដង្ហែ ទីងមោងយក្សបន្ទាយស្រី ពិតជាគួរឱ្យភ្ញាក់ផ្អើល និងប្លែកភ្នែកកម្របានឃើញខ្លាំងណាស់ ។

តាមការបង្ហោះលើផេកហ្វេសប៊ុករបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឱ្យដឹងថា ក្បួនដង្ហែ ទីងមោងយក្សបន្ទាយស្រីនេះ មានពលរដ្ឋចោមរោមមើលយ៉ាងច្រើនកុះករ ពិសេស គឺជនបរទេស បានស្រែកលាន់មាត់សសេរគ្រប់ៗគ្នាថា ស្អាតប្លែក រៀបចំបានល្អ កម្រឃើញខ្លាំងណាស់។ លោក ឃឹម ហ្វីណង់ បានបន្ថែមថា មិននឹកស្មានថាមានអ្នកចូលរួមទស្សនា ក្បួនដង្ហែរទីងមោងនេះ ដ៏ច្រើនហួសពីការរំពឹងទុក ជាពិសេសថែមទាំងមានភ្ញៀវអន្តរជាតិជាច្រើនទៀតផង។

ទិដ្ឋភាពក្បួនដង្ហែ «ទីងមោងយក្សបន្ទាយស្រី» នៅក្នុងភូមិព្រះដាក់កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ពិតជាគួរឱ្យភ្ញាក់ផ្អើលនឹងរៀបចំបានល្អ ដោយរូបទីងមោងនីមួយៗមានទ្រង់ទ្រាយធំ តុបតែងច្នៃប្រឌិតឡើងមានច្រើនពណ៌ ច្រើនរូបភាពដូចជាខ្លា ដំរី នាគ ជាដើម ស្រស់ស្អាតណាស់។

លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា ការរៀបចំទីមោងយក្សនេះឡើងក៏មានការចូលរួមពីសប្បុរស សហគមន៍ សិល្បៈករ អង្គការដៃគូ និងយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានជួយឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹង និងបានធ្វើឱ្យកម្មវិធីលើកដំបូងនៅក្នុងភូមិព្រះដាក់នេះអាចលេចចេញជារូបរាងបាន ហើយក៏សង្ឃឹមថាព្រឹត្តិការណ៍បែបនេះនឹងក្លាយទៅជាព្រឹត្តិការណ៍ជាប្រចាំដើម្បីទាក់ទាញអ្នកទេសចរ និងជំរុញសេដ្ឋកិច្ចក្នុងមូលដ្ឋានផងដែរ ៕ ដោយ វណ្ណលុក (ប្រភពពីហ្វេសប៊ុក)

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner