វៀតណាម៖ ស្ពានកញ្ចក់វែងជាងគេលើលោកនឹងដាក់ឲ្យប្រើចុងខែនេះ
ហាណូយ៖ស្ពានកញ្ចក់ប្រវែង ៦៣២ ម៉ែត្រនៅទីក្រុង Moc Chau ភាគខាងជើង ប្រទេស វៀតណាម ដែលក៏ជាស្ពានកញ្ចក់វែងជាងគេលើពិភពលោក គ្រោងនឹងបើកសម្រាប់ភ្ញៀវទេសចរក្នុង អំឡុងពេលថ្ងៃឈប់សម្រាកនៃទិវាបង្រួបបង្រួមជាតិ (ថ្ងៃទី ៣០ ខែមេសា)។
វិទ្យុសំឡេងវៀតណាម បានរាយការណ៍ថា ការងារនៅលើស្ពាន Bach Long ក្នុងតំបន់ ទេសចរណ៍កោះ Moc Chau ក្នុងខេត្ត Son La ចម្ងាយប្រហែល ២០០ គីឡូម៉ែត្រពីទី ក្រុងហាណូយ ជិតរួចរាល់ហើយ។ ការសម្ពោធស្ពាននេះត្រូវបានគេរំពឹងថា នឹងក្លាយ ជាចំណុចសំខាន់មួយក្នុងវិស័យទេសចរណ៍របស់ខេត្ត។
កម្ពស់ទាក់ទងគ្នារវាងស្ពាន និងដីគឺប្រហែល ១៥០ ម៉ែត្រហើយដំបូលស្ពាននេះ ធ្វើពីកញ្ចក់ កំដៅទំនើប ផលិតដោយក្រុមហ៊ុនឈានមុខគេ របស់បារាំង Saint Gobain រួមទាំងស្រទាប់ បីដែលមានកម្រាស់ ៤០ មីលីម៉ែត្រ ខណៈដែលប្រព័ន្ធរថយន្តខ្សែកាបទាំងមូលត្រូវបាន នាំចូលពីប្រទេសកូរ៉េខាងត្បូង៕
ប្រភព៖ VNexpress ប្រែសម្រួល៖ សារ៉ាត

