មីយ៉ាន់ម៉ាបើកអាកាសយានដ្ឋានអន្តរជាតិយ៉ាំងហ្គូនឡើងវិញ ក្រោយផ្អាកជាងពីរឆ្នាំ

យ៉ាំងហ្គូ៖ប្រទេសមីយ៉ាន់ម៉ា បានបើកដំណើរការឡើងវិញនូវអាកាសយានដ្ឋានអន្តរជាតិយ៉ាំងហ្គូន កាលពីថ្ងៃអាទិត្យទី១៧ខែមេសាឆ្នាំ២០២២បន្ទាប់ពីប្រទេសនេះបានផ្អាកជើងហោះហើរពាណិជ្ជកម្ម ទាំងអស់ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ជាងពីរឆ្នាំ។

មន្ត្រីអាកាសយានដ្ឋានបានប្រាប់សារព័ត៌មានចិនស៊ីនហួរថា ជើងហោះហើររបស់ក្រុមហ៊ុន អាកាសចរណ៍សិង្ហបុរីដែលបានមកដល់នៅម៉ោងប្រហែល ៩ ព្រឹកកាលពីថ្ងៃអាទិត្យ គឺជា ជើង ហោះហើរដំបូងដែលចុះមកអាកាសយានដ្ឋានបន្ទាប់ពីបានបើកដំណើរការឡើងវិញ។ មីយ៉ាន់ម៉ា បានផ្អាកប្រតិបត្តិការជើងហោះហើរពាណិជ្ជកម្មក្នុងខែមីនា ឆ្នាំ ២០២២ នៅដើមដំបូង នៃជំងឺរាត ត្បាត COVID-19 ក្នុងការប៉ុនប៉ង ទប់ស្កាត់មេរោគ។

អ្នកដំណើរដែលចូលមកត្រូវបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំងជាមួយនឹងវ៉ាក់សាំងដែលអនុម័តដោយក្រសួងសុខាភិបាល និងរបាយការណ៍អវិជ្ជមាន COVID-19 RT-PCR ព្រមទាំងជាមួយនឹង ឯកសារផ្សេងៗទៀត៕ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner