កូរ៉េខាងជើងសាកល្បងអាវុធថ្មី ដើម្បីពង្រឹងសមត្ថភាពនុយក្លេអ៊ែរ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងរាយការណ៍កាលពីថ្ងៃអាទិត្យថា កូរ៉េខាងជើងបានបាញ់សាកល្បងអាវុធយុទ្ធសាស្ត្រប្រភេទថ្មីដែលរចនាឡើងដើម្បីបង្កើនសមត្ថភាពប្រយុទ្ធនុយក្លេអ៊ែររបស់ខ្លួន ១ថ្ងៃមុនការចាប់ផ្តើមសមយុទ្ធរួមប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលក្រុងព្យុងយ៉ាងចាត់ទុកថាជាការហាត់សមឈ្លានពាន។
ការសាកល្បងអាវុធលើកទី ១៣ នៅឆ្នាំនេះ ធ្វើឡើងចំពេលមានការព្រួយបារម្ភថា កូរ៉េខាងជើងអាចនឹងធ្វើការញុះញង់កាន់តែធំក្នុងពេលឆាប់ៗនេះ។ នោះអាចរាប់បញ្ចូលទាំងការសាកល្បងនុយក្លេអ៊ែរក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកឃ្លាំងអាវុធរបស់ប្រទេស និងបង្កើនសម្ពាធលើទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូល ខណៈដែលកិច្ចពិភាក្សាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរនៅតែជាប់គាំង។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) របស់កូរ៉េខាងជើង ផ្សាយថា មេដឹកនាំលោក គីម ជុងអ៊ុន សង្កេតមើលអ្វីដែលខ្លួនហៅថាជាការបាញ់បង្ហោះដោយជោគជ័យនៃអាវុធ ហើយអាវុធដែលបាញ់សាកល្បង មានសារសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវកម្លាំងបាញ់របស់អង្គភាពកាំភ្លើងធំជួរមុខ បង្កើនប្រសិទ្ធភាពក្នុងប្រតិបត្តិការនុយក្លេអ៊ែរ និងការធ្វើពិពិធកម្មនៃបេសកកម្មកម្លាំងបាញ់របស់កូរ៉េខាងជើង។
KCNA មិនបានបញ្ជាក់លម្អិតទេ ប៉ុន្តែការប្រើប្រាស់ពាក្យថា «នុយក្លេអ៊ែរយុទ្ធសាស្ត្រ» បង្ហាញថា អាវុធនេះទំនងជាមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ដែលអាចបាញ់ដល់គោលដៅយុទ្ធសាស្ត្រក្នុងប្រទេសកូរ៉េខាងត្បូង រួមទាំងមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកផងដែរ។
អ្នកវិភាគនិយាយថា កូរ៉េខាងជើងប្រហែលជាចង់បានអាវុធបែបនេះ សម្រាប់ការបង្ខិតបង្ខំផ្នែកនយោបាយ ភាពតានតឹងនៃសមរភូមិ និងការកំណត់ឆន្ទៈប្រទេសផ្សេងទៀតក្នុងការធ្វើអន្តរាគមន៍ក្នុងជម្លោះ។
អ្នកសង្កេតការណ៍មួយចំនួននិយាយថា អាវុធដែលបាញ់បង្ហោះថ្មី អាចតូចជាង និងស្រាលជាងមីស៊ីលដែលមានសមត្ថភាពនុយក្លេអ៊ែរ KN-23 ដែលអាចបត់បែនបានខ្ពស់ពីប្រព័ន្ធការពារមីស៊ីល។ អ្នកផ្សេងទៀតនិយាយថា វាអាចជាមីស៊ីលថ្មី ដែលរួមបញ្ចូលគ្នានូវលក្ខណៈបច្ចេកទេសរបស់ KN-23 និងមីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយទៀតធន់ KN-24 ។
ការសាកល្បងរបស់កូរ៉េខាងត្បូង ធ្វើឡើងស្របពេលដែលយោធាកូរ៉េខាងត្បូងត្រៀមចាប់ផ្ដើមសមយុទ្ធនិទាឃរដូវរយៈពេល៩ថ្ងៃរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកនៅថ្ងៃចន្ទ។ សមយុទ្ធនេះ អាចនឹងបង្កើនភាពច្របូកច្របល់នៅឧបទ្វីបកូរ៉េ ព្រោះកន្លងមកកូរ៉េខាងជើង តែងឆ្លើយតបនឹងការសាកល្បងអាវុធផ្ទាល់ខ្លួន និងវោហាសាស្ត្រដ៏ក្តៅគគុក។
នៅឆ្នាំនេះ កូរ៉េខាងជើងបានចាប់ផ្តើមការសាកល្បងអាវុធមួយចំនួន រួមទាំងការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបលើកដំបូងរបស់ខ្លួន ដែលអាចបាញ់ដល់ទឹកដីសហរដ្ឋអាមេរិក មិនធ្លាប់មានតាំងពីឆ្នាំ ២០១៧ មក។ ទន្ទឹមនឹងនេះ កូរ៉េខាងត្បូងនិយាយថា ខ្លួនបានរកឃើញសញ្ញាថាកូរ៉េខាងជើងកំពុងសាងសង់ផ្លូវរូងក្រោមដីឡើងវិញនៅតំបន់សាកល្បងនុយក្លេអ៊ែរ Punggye-ri ដែលខ្លួនត្រូវកម្ទេចមុនពេលមុនកិច្ចប្រជុំកំពូល Trump-Kim ក្នុងឆ្នាំ ២០១៨។

ប្រភព៖ AP News