ខក​ខាន​​មិ​​​​​នបាន​សង​បំណុលបរទេស​របស់​រុស្ស៊ី កាន់​តែ​ធ្វើ​ឱ្យ​សង្គ្រាម​​​​ជូរ​​ចត់​ថែម​

ប្រទេស​រុស្ស៊ី កំពុងឆ្ពោះទៅរ​ក​ការលុបចោលបំណុលប​​រ​ទេសដ៏សំខាន់រ​ប​ស់​ខ្លួ​ន ដែលជា​ព្រឹ​​ត្តិការ​ណ៍​ដ៏​អាក្រក់​​ មិន​ធ្លាប់​មាន​ ចាប់តាំងពីបដិវត្ត ​B​olshevik ជាងមួយសតវត្សមុន​ និង​បណ្ដា​ល​ឱ្យមានភាព​រកាំ​រកូស​ជា​​​សាកល​ ជាមួយ​ប្រទេស​បង្កក​​ទ្រព្យ​សម្បត្តិ​រុស្ស៊ី។​​

​បញ្ហា​ដែ​ល​​កំ​ពុ​ង​​លេ​ចចេ​ញ​នេះ ជាលទ្ធផលនៃទណ្ឌ​ក​ម្ម​​ដែលបា​ន​រា​រាំង​ទុនបំរុងរូបិ​យ​ប័ណ្ណបរទេ​ស​ពា​ក់​កណ្តាល​ ឬ មានចំនួនស្មើ​ ៦៤០ ​ពាន់លាន​ដុ​ល្លា​រ​រុស្ស៊ី ដែល​ធ្វើ​ឲ្យ​​ប៉ះពា​ល់​ស​ម​ត្ថ​ភា​ព​របស់​ប្រទេស​ក្នុង​ការ​សងបំ​ណុ​ល​ជា​រូបិយប័​ណ្ណជា​ ដុល្លារ។

ដើម្បីការ​ការពារ​ខ្លួន​ពី​ស្ថាន​ភាព​អាក្រក់មុ​ន​ រុស្ស៊ី​​បា​​ន​ច្រា​ន​ចោល​​​វា​​ជា​​មុ​ន​​រួ​ច​​ ការខកខាន​សង​បំណុល​ប្រកបដោយ​សិប្បនិម្មិតរបស់​រុស្ស៊ី​ នឹង​ក្លាយ​ជា​លទ្ធផល​ពី​​ទណ្ឌ​ក​ម្ម ​​ដែល​បាន​​ដាក់​​​ដោយ​សហរដ្ឋ​អា​​​មេរិក និង​សម្ព័ន្ធ​​មិ​ត្ត ហើយខ្លួន​ក៏​​​បាន​គំរាម​​​ជំ​ទា​ស់ ​នឹ​ង​លទ្ធ​ផល​​​នេះ​រួច​ហើយ​​នៅក្នុ​ង​​តុលាការ​។

ការប្រយុទ្ធនា​ពេ​​លខា​ង​មុ​ខ អាច​ជាការ​ប្រឈមរវាង​រុស្ស៊ី​នឹង​អ្នកវិនិយោគ​ធំ​ៗ​​ម​ក​ពី​ជុំ​វិ​ញ​ពិភព​លោក​ ចោទ​ជា​សំណួរ​យ៉ាង​ស្រឡាំង​កាំង ថា​​តើន​រ​​ណា​​ជា​អ្ន​កសម្រេ​ច​ថា​​តើប្រទេស​មួ​យ​នេះ ពិត​​ជា​បា​ន​ខកខាន​ក្នុង​ករ​សង​បំណុល ដែលជា​ករណីកម្រ​មួយ​ ដែលថា​ការ​ដា​ក់​ទ​​ណ្ឌកម្ម​​បា​ន​​ទ​ប់​ស្កាត់​​ល​ទ្ធ​ភា​ព​នៃ​កា​រ​ស​​ងបំ​ណុ​​ល​រ​បស់​ប្រទេស​​មួ​យ។​

រុស្ស៊ី​ហាក់​ដូច​ជា មិនទាន់​​ប្រ​កា​ស​អំ​ពី​ការ​ខ​ក​ខាន​សង​បំណណល​នៅឡើយទេ​។ ប្រសិនបើ​ ខ្លួន​បាន​ប្រកាស​មែន​ នោះកំណើននៃ​ការចំណាយ​លើកា​​​រ​ខ្ចី​ប្រា​​​ក់រប​​ស់រុ​ស្ស៊ី​ស​ម្រា​​​ប់ឆ្នាំ​ខាងមុ​ខ​កាន់​តែ​កើន​ឡើង ហើយអាច​ធ្វើឱ្យ​ប្រទេស​នេះ​ស្ថិត​នៅ​ក្រៅ​ទីផ្សារមូលធន​​អន្ត​រ​ជា​តិ កាន់​តែ​ធ្វើ​ឱ្យ​សេដ្ឋ​កិច្ច ដែលរំពឹងថានឹ​ង​​ធ្លាក់ចុះ​រួច​ស្រាប់​ធ្លាក់​ចុះ​កាន់​តែ​ខ្លាំងនៅឆ្នាំនេះ។​

បន្ថែម​ពីនេះ វា​ក៏នឹង​ក្លា​យ​​ជា​ ដាន​អាក្រក់​​ស្ដី​ពី​ការ​​​គ្រប់គ្រង​សេដ្ឋកិច្ច​របស់​ប្រ​​ធា​នា​ធិ​បតី​​វ្ល៉ាឌី​មៀ ពូទីន ដែល​​ចំណាយ​ថវិការ​ច្រើន​ក្នុង​​ការ​​ឈ្លានពាន​​​អ៊ុយ​ក្រែ​ន​។​

ភាគហ៊ុ​ន​សម្រាប់ប្រទេសរុស្ស៊ី ​ដែល​ត្រូវ​រ​​​​​ការ​​​បែ​ក​បា​ក់ភ្លាមៗ​នៃទំ​នាក់​ទំ​នង​ធុ​រ​​កិ​ច្ច​សំខា​ន់ៗ​ជា​ច្រើន​ទស្សវត្ស​ជា​មួ​​យ​សហរដ្ឋអាមេរិក​ អឺរ៉ុប និងប្រទេសដទៃទៀត​​ ​គឺ​ជា​កត្តា​មួ​យ​ក្នុ​ង​ចំ​នោ​​ម​កត្តា​ជំរុញ​កំ​ណើន​សេដ្ឋ​កិច្ច​​ជាច្រើ​ន​​ ដើម្បី​បង្កើន​លទ្ធភាពក្នុងការខ្ចីប្រា​ក់ ដោយរលូ​​​ន​ពីខាងក្រៅព្រំដែនរ​​បស់​ខ្លួន​។

ដោយ​សារ បញ្ហារបស់រុស្សីគឺ​ ខុសពីធម្ម​តា ​ដូច្នេះវ​នៅតែជាសំណួរចំ​ហ​មួ​​យ​ថា​ តើអ្នកណាជាអាជ្ញា​កណ្តាល​​​​ចុ​ងក្រោយនៃបំណុលអធិប​តេ​យ្យភាព​។​

លោក Tim Samples សាស្ត្រាចារ្យ​សិក្សា​ផ្នែ​កច្បាប់នៅសាកលវិទ្យាល័យ G​eorgia’s Terry College of Business និងជាអ្ន​ក​ជំ​​នា​ញ​ខា​​ង​បំណុលអធិ​ប​តេ​យ្យ បា​ន​និយា​យ​ថា​៖  «បញ្ហានេះ បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​ស្រពិ​ចស្រ​ពិ​ល និងធម្មជា​តិ​នៃ​ទីផ្សារបំណុល​អធិបតេយ្យភាព​។ ខ្ញុំ​​គិ​ត​​ថា​ បញ្ហានេះ ក៏​​បាន​បង្ក​​ឱ្យ​មាន​ការ​ច្របូកច្របល់ និង​មា​ន​​ជម្លោះ​ ដោយ​​​ហេតុ​ផល​ផ្សេ​ងៗជាច្រើន​»។

មាន​គំរូ​ជាច្រើន​បង្ហាញអំពី​មូល​​ហេតុ​ ដែលធ្វើឱ្យ​រុស្ស៊ី​ធ្លាក់ក្នុង​ស្ថានភាព​នេះ។ ​សាល​ក្រម​ ​ដោយផ្ទា​ល់​បំ​ផុត អាចម​​ក​ពី​​ទីភ្នាក់ងារផ្តល់ចំណាត់ថ្នាក់​​ឥណទា​នធំ​ៗ​​ ដែលបាន​​ផ្ត​ល់​​ស​ញ្ញា​រួចហើ​​យថា ភាព​សក្តិស​ម​ក្នុង​ការ​​​ផ្ត​ល់ឥណទានរបស់រុស្ស៊ី​ កំ​ពុងធ្លា​ក់​​ចុះ​​ ហើយថា ការ​​​ខក​ខានសង​បំណុល​បរទេស​អាច​នឹង​កើត​មាន​ឡើង​។

សេវា​កម្មវិនិយោគិន​ Moody​ កាលពី​សប្តាហ៍មុន ​ បានព្រមានថា​ ការ​​សង​បំណុលរបស់រុស្ស៊ី​ប្រ​ហែល​ ៦៥០ លានដុ​ល្លារ​នៃ​ប្រាក់ដុល្លារ អាចចាត់ទុកថាជា​ ការខក​ខាន​សង​បំណុល​បរទេស​ ប្រសិ​នបើ​ ខ្លួន​មិន​ព្រម​ដូរ​មកជា​ប្រាក់​ដុ​ល្លា​រត្រឹ​ម​ថ្ងៃ​ទី​ ៤ ខែឧសភា (នៅពេល ដែ​លរយៈពេលអ​​នុគ្រោះរយៈ​ពេល ៣០ ថ្ងៃ ត្រូ​វ​បានប​ញ្ចប់​)។ នេះ​ជា​ ការ​ព្រមានស្រដៀងគ្នាកាលពីដើម​ស​ប្តា​ហ៍ ដោយក្រុម​ហ៊ុន​ S&P Global ដែល​បាន​ដាក់ប្រ​ទេ​​សរុស្សីឱ្យស្ថិត​នៅ​ក្រោ​ម​​កា​​រវា​យតម្លៃ​ថា​តើ​ជា​ប្រទេស​ខកខាន​​ការ​សង​បំណុល​។

ប៉ុន្តែ គេនៅ​មិន​ច្បា​​ស់​ទេថា តើទីភ្នាក់ងារវាយ​ត​​​ម្លៃ​នឹ​ង​​​​ថ្លឹ​​ង​ថ្លែ​​ង​យ៉ា​ង​ណា ប្រសិនបើ ប្រទេស​រុស្ស៊ី ខក​ខា​ន​ក្នុង​ការទូ​​ទា​ត់ បន្ទាប់ពីរយៈពេលអនុ​គ្រោះ​​រ​ប​​ស់ខ្លួ​នអ​ស់​សុពល​ភាព ដោយសារការដាក់​ទ​ណ្ឌ​ក​ម្ម​របស់​សហភាព​អឺរ៉ុប ដែ​ល​​បានដាក់កម្រិតភ្នា​ក់​ងារមិនឱ្យវាយតម្លៃប្រ​​ទេសរុ​ស្ស៊ី​​។​

អ្នកនាំពាក្យរបស់សេវាកម្ម​ Moody’s និង S&P មិនបានធ្វើអត្ថាធិប្បា​យ​ទេ។ ហើយ​អ្នកនាំពាក្យរបស់ Fitch បាននិយាយ​ថា គាត់មិនអាចផ្តល់កា​រ​អ​ត្ថាធិប្បាយណាមួយអំពីភាព​ស​ក្តិសមនៃឥណទានរបស់រុស្ស៊ី ទាក់ទង​ នឹងការដាក់ទណ្ឌក​​ម្ម​នោះ​​ទេ។

ទោះ​​យ៉ាង​ណា​ រុស្សី នៅតែអាច​ធ្វើកា​រទូទាត់លើបំណុលអធិ​​បតេយ្យភាពរបស់រុស្ស៊ី ដរាប​ណា ខ្លួន​មិន​ព្យា​យាម​ប្រើ​​ប្រា​ស់​មូ​​​​​ល​​និ​ធិ​ពី​​​គ​​​ណ​​​នី​​រ​​​ដ្ឋា​ភិ​បា​ល​រុស្ស៊ី​ ដែលរក្សាទុ​ក​​ក្នុ​ង​ស្ថា​ប័​នហិ​រ​​ញ្ញវត្ថុអាមេរិក។

បន្ទាប់​ពី​ រយៈពេលអនុគ្រោះលើការ​​ទូទាត់មូលបត្របំណុលជារូ​បិ​យ​ប័​ណ្ណបរទេសផុតកំណត់​នៅ​​ថ្ងៃទី ៤ ខែឧ​សភា ពេលវេលាដ៏សំខាន់ បន្ទាប់គឺថ្ងៃទី ​២៥ ​​ខែឧ​សភា​។ នោះ​គឺ​ជា​ពេល ដែល​ម្ចាស់បំណុល​របស់សហរដ្ឋអា​មេ​រិក នឹងមិនអាច​ទ​ទួ​​ល​យ​ក​ការទូ​ទា​ត់​បំ​​ណុល​រ​​បស់​រុ​ស្ស៊ី​​ក្រោ​ម​​កា​រ​លើ​ក​លែងប​ណ្តោះ​អាសន្ន ដែលក្រសួងរតនាគា​រ​បា​នអនុញ្ញាតនោះទេ។

​ចំពោះ​ អ្នកវិភាគមួយចំ​នួ​ន ការសម្រេចចិត្តនោះ ​​និងការទូទាត់ជាប្រាក់រូ​ពី​មានន័​យថា រុស្ស៊ី​មាន​កំហុស​បច្ចេកទេស​រួ​ច​​ទៅហើយ។

លោក Timothy Ash អ្នកយុ​​ទ្ធសាស្រ្តអធិបតេយ្យ​​ភាពជាន់​ខ្ព​ស់នៅ​ BlueBay Asset Management បាន​និយាយ​ថា​៖ «ប្រសិ​នបើ រុស្ស៊ី​មិនប​ង់​ប្រាក់​ទាន់​ពេល​ មិន​បង់​ប្រា​ក់​ជា​រូបិយប័ណ្ណក្នុង​កិច្ច​សន្យា នោះ​ជា​ការ​ខក​ខាន​សងបំណុល​​ច្បាស់ណាស់។​ ចំពោះ ចេតនា និងគោ​លបំណ​ងទាំ​ង​អស់ រុស្ស៊ីស្ថិតក្នុង​ស្ថាន​ភាព​នេះ​​រួច​​ហើយ​»។

ប្រភព៖ The Guardian

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner