កូនប្រុសរបស់ Cristiano Ronaldo ត្រូវបាត់បង់ជីវិត
ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្លិបបិសាចក្រហម Manchester United និងភរិយា Georgina Rodriguez បានប្រកាសពីការស្លាប់កូនប្រុស របស់ពួកគេ វាជាក្តីឈឺចាប់ដ៏ធំធេងបំផុត ដែលឪពុកម្តាយគ្រប់រូបពិតជាដឹង។ កីឡាករអន្តរជាតិព័រទុយហ្គាល់វ័យ៣៧ឆ្នាំរូបនេះ ជាមួយនឹងភរិយា Rodriguez វ័យ២៨ឆ្នាំ កំពុងរង់ចាំការចាប់កំណើតកូនភ្លោះ ។
យ៉ាងណាក្តី កូនស្រី របស់ពួកគេនៅរស់រានមានជីវិត ហើយបានផ្តល់នូវកម្លាំងចិត្តឲ្យដោយក្តីសង្ឃឹម និងសុភមង្គល ។Ronaldo បានបង្ហោះក្នុង Instagram ថា “វាគឺជាក្តីសោកសៅជាទីបំផុតដែលយើងប្រកាសពីការស្លាប់របស់កូនប្រុស ។ Ronaldo បាន ថ្លែងអំណរគុណដល់វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា សម្រាប់ការយកចិត្តទុកដាក់ និងការគាំទ្រ។ គួរបញ្ជាក់ថា អ្នកទាំងពីរ បានប្រកាស ពីការមានផ្ទៃពោះ កាលពីខែតុលា។
Ronaldo មានកូនប្រុសឈ្មោះ Cristiano Jr ដែលកើតក្នុងឆ្នាំ២០១០ និងកូនភ្លោះ Eva និង Mateo កើត នៅឆ្នាំ២០១៧ ។ គាត់ក៏មានកូនស្រីម្នាក់ជាមួយ Rodriguez ផងដែរ ឈ្មោះថា Alana Martina ដែលកើតនៅឆ្នាំ២០១៧ ៕ ចាន់ វិចិត្រ






