ខ្លឹមចន្ទន៍មានឈ្មោះល្បី ព្រោះតែក្លិនក្រអូបបានយូររបស់វា។ ឈើខ្លឹមចន្ទន៍ត្រូវបានគេយកមកឆ្លាក់ជារូបព្រះ និងចម្រាញ់ជាប្រេង ដើម្បីផលិតជាសាប៊ូដុសខ្លួន និងទឹកអប់
អត្ថបទដោយ៖
AMS OneMinute
ក្នុងការចម្រាញ់ប្រេង គេត្រូវបំបែកខ្លឹមចន្ទន៍ជាបំណែកល្អិតៗ មុននឹងកិនវាឱ្យក្លាយជាម្ស៉ៅម៉ត់។ បន្ទាប់មក គេយកទៅចំហុយ ហើយបន្សុទ្ធ។ ចំពោះ កម្ទេចម្ស៉ៅដែលនៅសល់ពីការចម្រាញ់ ត្រូវបានគេយកទៅធ្វើជាធូប ដើម្បីដុតក្នុងពិធីបុណ្យសាសនាផ្សេងៗរបស់ឥណ្ឌា។
ខ្លឹមចន្ទន៍ឥណ្ឌា មានតម្លៃដល់ទៅ ២០០ដុល្លារក្នុង ១គីឡូក្រាម។ គេអាចលក់ប្រេងចន្ទន៍ក្នុងតម្លៃប្រហែល ៧៤ដុល្លារក្នុងទម្ងន់ ១០ក្រាម។ ទីផ្សារសម្រាប់ប្រេងចន្ទន៍ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ជាង ១៦៥លានដុល្លារនៅក្នុងឆ្នាំ ២០២៧។
ការផ្គត់ផ្គង់ខ្លឹមចន្ទន៍នៅឥណ្ឌាកំពុងធ្លាក់ចុះ។ មូលហេតុដែលធ្វើឱ្យមានកង្វះការផ្គត់ផ្គង់ រួមមានការលួចលក់ឈើនេះខុសច្បាប់ និងរយៈពេលនៃការលូតលាស់របស់ដើមឈើប្រភេទនេះ ដែលត្រូវការរយៈពេលយូរ ដើម្បីទទួលបានទិន្នផលខ្ពស់។
ប្រភព៖ Business Insider