កូវីដ៖ មីយ៉ាន់ម៉ាគ្មានករណីស្លាប់ជាងមួយសប្តាហ៍
យុំាងហ្គោន៖ ប្រទេសមីយ៉ាន់ម៉ាគ្មានមនុស្សស្លាប់ព្រោះកូវីដ១៩ រយៈពេលជាងមួយសប្តាហ៍មកហើយ គិតចាប់តាំងពីថ្ងៃទី៧ ខែមេសាមក។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៨ ខែមេសាម្សិលមិញ។
ក្រសួងថា មីយ៉ាន់ម៉ាមានមនុស្សស្លាប់ព្រោះជំងឺនេះ ចំនួន១៩.៤៣៤នាក់ បើគិតត្រឹមថ្ងៃម្សិលមិញ ដូចគ្នា ប៉ុន្តែមានការឆ្លងថ្មី ៣៧នាក់ទៀត ក្នុងពេល២៤ម៉ោង នាំឲ្យករណីឆ្លងសរុប កើនដល់ ៦១២.៦០២នាក់។
អ្នកជាសះស្បើយ មាន២៦នាក់ទៀត នាំឲ្យអ្នកជាសរុប កើនដល់ ៥៩១៣៧៣នាក់។ មនុស្សច្រើនជាង២២,៣៥លាននាក់ក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានចាក់វ៉ាក់សាំងដូសមូលដ្ឋានរួចហើយ។ មីយ៉ាន់ម៉ាផ្តើមមានកូវីដ១៩ ដំបូង លើកដំបូង កាលពីខែមីនា ២០២២៕ ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ