អង្គការទស្សនៈពិភពលោក ប្រគល់អំណោយជាច្រើនមុខជូន រដ្ឋបាលរាជធានី ដេីម្បី ប្រយុទ្ធប្រឆាំងនឹងការរីករាលដាល ជំងឺ កូវីដ-១៩
ភ្នំពេញ៖ អំណោយសម្រាប់ប្រយុទ្ធប្រឆាំងទៅនឹងការរីករាលដាល ជំងឺកូវីដ-១៩ ជាច្រើនមុខ ត្រូវបានអង្គការទស្សនៈពិភពលោក (World Vision )យកមកប្រគល់ជូន រដ្ឋបាលរាជធានីភ្នំពេញ ដេីម្បីចូលរួមចំណែក ឧបត្ថម្ភគាំទ្រដល់យុទ្ធនាការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ។
ពិធីប្រគល់និងទទួលសម្ភារៈខាងលើនេះ បានធ្វើឡើង នារសៀល ថ្ងៃទី១៩ មេសាឆ្នាំ២០២២នេះ នៅសាលារាជធានី ភ្នំពេញ ក្រោម វត្តមានលោកសេង វណ្ណៈ នាយករដ្ឋបាលរាជ ធានីភ្នំពេញ និង លោកកែ ពន្លក នាយករងរដ្ឋបាលរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជ ធានីភ្នំពេញ ។
ក្នុងឱកាសនោះ លោក សេង វណ្ណៈ បានបញ្ជាក់ថា៖ ក្នុងនាមក្រុម ប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំង ប្រដាប់ អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូម ថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ចំពោអង្គការទស្សនៈពិភពលោក ដែល បានឧបត្ថម្ភ ៖ អាល់កុលអនាម័យចំនួន៥០០លីត្រ
ម៉ាស់បី ស្រទាប់ចំនួន ២៥,០០០ម៉ស់ (៥០០ប្រអប់)
បំពង់ ដប សម្រាប់ដាក់អាល់កុលចំនួន១០០ដប ឧបករណ៍ Rapid Test kitsចំនួន២៥០ដើមជូនរដ្ឋបាលរាជធានី ភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩ (Covid-19)។
លោកនាយកថា តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយ មនុស្ស ធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាង សំខាន់ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការ អំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ ស្កាត់ ការ រីករាលដាល នមេរោគកូវីដ ១៩ (Covid-I9) នៅរាជធានី ភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ ហេង សម្បត្តិ