ថ្ងៃទី១៩ ខែមេសា នគរបាលចរាចរណ៍ត្រួតពិនិត្យ និងផាកពិន័យយានយន្ត ៦១៩គ្រឿង
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និង ជាអ្នក នាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់ បណ្តាញ ព័ត៌មានថា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នគរបាលទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យ យានយន្តសរុបចំនួន ៦១៩គ្រឿងទៀត ក្នុងនោះមានម៉ូតូ ៥១៥គ្រឿង និងរថយន្ត ១០៤គ្រឿង។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា បទល្មើស ដែលត្រូវ បានកត់សម្គាល់សម្រាប់ម៉ូតូ សញ្ញាគឺភាគច្រើនអត់មួក ល្មើស សញ្ញា អត់ស្លាកលេខ និងទូរស័ព្ទជាដើម។ ដោយឡែក រថយន្ត ល្បឿន មិនដាក់ខ្សែក្រវាត់ អត់ប័ណ្ណបើកបរ លើសចំណុះ អត់ ផ្លាកលេខ ប្រើប្រាស់ទូរស័ព្ទ មិនបានឆៀក និងគ្មានសំបុត្រ អាជីវកម្មដើម។
សូមជម្រាបដែរថា សម្រាប់ថ្ងៃទី១៩ ខែមេសា គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា ក៏បានកើតឡើងចំនួនប្រាំលើក ក្នុងនោះ ស្លាប់ចំនួនពីរនាក់ របួសប្រាំបួននាក់ (របួសធ្ងន់ ០៤នាក់)។ រយៈពេល១០៩ថ្ងៃនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១,០៧៦លើក បណ្ដាលឱ្យមនុស្សស្លាប់ ៦៣១នាក់ របួស ១,៥៥៨នាក់ (របួសធ្ងន់ ៩៨៤នាក់)៕ ដោយ៖ ប៊ុនធី