គ.ជ.ប ជូនដំណឹងពីកិច្ចប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញ

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជប) នឹង រៀបចំ កិច្ចប្រជុំផ្សព្វផ្សាយជាមួយ ភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូ អនឡាញ (កម្មវិធី Microsoft Teams) ក្រោមប្រធានបទស្តីពី៖
ការបិទផ្សាយបញ្ជីបេក្ខជនផ្លូវការនៅ គឃ.សប ការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងគណបក្សនយោបាយលើសន្លឹកឆ្នោត
តាមឃុំ សង្កាត់

  • ការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនៅតាមភូមិក្នុងឃុំ សង្កាត់។

កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២ នៅទីស្ដីការ គ.ជ.ប វេលាម៉ោង ១០ ព្រឹក ក្រោមអធិបតីភាព ឯកឧត្តម ឌុច សុន សមាជិក គជ.ប និងជា ប្រធានដឹកនាំកិច្ចប្រជុំ។

គ.ជ.ប បានជូនដំណឹងទៀតថា តំណាងភាគីពាក់ព័ន្ធដែល នឹងត្រូវ ចូលរួមក្នុងកិច្ចប្រជុំដែលរៀបចំឡើងដោយ គ.ជប សូម មេត្តាផ្តល់ ឈ្មោះ តួនាទី អង្គភាព/ស្ថាប័ន លេខទូរស័ព្ទសាមីខ្លួនមក អគ្គលេខាធិការដ្ឋាន គ.ជ.ប ត្រឹមថ្ងៃទី២០ ខែមេសា ៕
ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner