រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទទូលសំណូមពរនៅ ត្រីមាសទី១ មាន២៦៩គណនី និងដោះស្រាយបាន៥៨គណនី

ភ្នំពេញ៖ក្នុងត្រីមាសទី១ឆ្នាំ២០២២កន្លងទៅក្រុមការងារ តាម ដានគេហទំព័រហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបាន ទទួល សំណូម ពរពីប្រប្រជាពលរដ្ឋចំនួនន២៦៩គណនី។ ក្នុងនោះ ដោះស្រាយ បានចំនួន៥៨គណនីនិង១៣៧គណនីទៀតកំពុងដោះស្រាយ។

លើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃទី១៩ខែមេសា ឆ្នាំ២០២២ សម្តេច ក្រឡាហោម ស ខេង បានបញ្ជាក់ ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២២ នេះក្រុមការការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់របស់បងប្អូនប្រជាពលរដ្ឋក្នុងហ្វេសប៊ុករបស់ខ្ញុំបានទទួល សំណូម ពរនិងសំណួររបស់ប្រជាពលរដ្ឋស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន២៦៩គណនី។

សម្ដេចបន្ដថា «ក្រុមការងារបានឆ្លើយតបទៅម្ចាស់គណនី និងដោះស្រាយចំនួន ៥៨គណនី និង ១៣៧គណនីទៀត កំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ។ ទន្ទឹមគ្នានេះក៏ មានសំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ត្រូវបានរកឃើញថា ខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ និងបានជូនយោបល់បង្វែរទៅ ស្ថាប័នមានសមត្ថកិច្ច»។

សម្ដេច បន្ថែមថា វឌ្ឍនភាពការងារនេះ អាចសម្រេចបាន ដោយសារ កិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាង ថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រ ហ្វេសប៊ុករបស់សម្ដេច៕
ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner