ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ សូមកំណត់អាទិភាពការងារឲ្យបានត្រឹមត្រូវ។ ឥឡូវនេះមិន មែនជាពេលវេលាដ៏ល្អបំផុតសម្រាប់ធ្វើការសម្រេចចិត្តដោយខ្លួនឯង ឬធ្វើកិច្ចព្រមព្រៀង នោះទេ ពីព្រោះហានិភ័យនៃការចាញ់បោកបញ្ឆោតគេមានកំរិតខ្ពស់ណាស់។ ក្នុងថ្ងៃនេះ លោកអ្នកប្រហែលមិនគួររំពឹងពីចំណូល ឬការទទួលបានអំណោយផលផ្នែកសម្ភារៈនោះទេ ពីព្រោះអ្វីដែលអ្នកនឹងទទួលបានគឺអំណោយផលផ្នែកគំនិតស្មារតី។ ហេតុនេះ សូមកុំបោះ បង់ចោលថាមពល និងលុយកាក់ជុំវិញកិច្ចព្រមព្រៀងដែលមិនមានទម្រង់ច្បាស់លាស់។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះជាពេលវេលាដ៏អាក្រក់ទាក់ទងនឹងទំនាក់ទំនង ដូច្នេះ សូមព្យាយាមរៀបចំផែនការការងាររបស់អ្នកឲ្យបានត្រឹមត្រូវ ហើយមិនគួរចូលរួមក្នុងការ ចរចា និងការប្រជុំសំខាន់នោះទេ។ ឬយ៉ាងហោចណាស់ មិនគួរបញ្ចេញគំនិតយោបល់អ្វី ឡើយពីព្រោះគោលបំណងរបស់អ្នកមិនអាចទទួលបានការទទួលស្គាល់នោះទេ។ ដោយ ឡែក ប្រសិនបើអ្នកនឹងជួបផលលំបាកខ្លះ ឬអាជីវកម្មមិនទទួលបានផលនៅពេលព្រឹក សូមកុំបាក់ទឹកចិត្ត ពីព្រោះចាប់ពីពេលថ្ងៃទៅ អ្វីៗនឹងប្រែជាប្រសើរវិញ។ ក្រៅពីនេះ សូមស្វះ ស្វែងរកពត៌មានសំខាន់ៗ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតក្នុងការផ្លាស់ប្តូរការងារ ឬទីកន្លែងការងារនោះទេ។ ការបង្ខំចិត្តផ្លាស់ប្តូរនឹងបណ្តាលឲ្យមានបញ្ហាខ្លាំងផ្នែកហិរញ្ញវត្ថុ ដូច្នេះសូមជៀសវាងករណីនេះឲ្យបាន ហើយរងចាំឳកាសល្អនៅថ្ងៃខាងមុខ ប្រសិនបើអ្នក មិនអាចតស៊ូនឹងស្ថានភាពនេះ។ ក្រៅពីនេះ សូមជៀសវាងដាច់ខាតការបៀតបៀន ឬរិះគន់ ទៅលើសមត្ថភាពខ្លួនឯង ដោយសារអ្នកប្រហែលជាត្រូវការពេលវេលាបន្ថែមដើម្បីទទួល បានការយល់ដឹង និងសម្របទៅក្នុងស្ថានភាពជុំវិញខ្លួន។ ដោយឡែក អ្នកអាចដោះស្រាយ បញ្ហាបានល្អ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកទទួលបានការលៃតម្រូវដ៏ត្រឹមត្រូវ លើគម្រោងផែនការដែលបានរៀបចំកន្លងមក។ អ្នកអាចបន្តការងារដែលមាននៅពេលនេះ ឬធ្វើការផ្លាស់ប្តូររបត់ការងារបាន ប្រសិនបើអ្នកប៉ងប្រាថ្នា។ អ្នកអាចជួបភាពរអាក់រអួលខ្លះ នៅដើមដំបូង ប៉ុន្តែនៅពេលបន្ទាប់មកអ្វីៗនឹងត្រឡប់ជាប្រសើរឡើងវិញ ដូច្នេះសូមលោក អ្នកមានការអត់ធ្មត់ឲ្យបានក្នុងកំរិតខ្ពស់។ នៅថ្ងៃនេះអ្នកនឹងទទួលបានការយល់ដឹង និងការ វាយតម្លៃដ៏ត្រឹមត្រូវ ដូច្នេះការងារ និងឳកាសល្អៗនឹងកើតឡើងចំពោះអ្នក។ ប៉ុន្តែសូមលោក អ្នកកុំទម្លាក់ខ្លួនឯងឲ្យទាបពេក។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ វេលានេះអ្នកមិនគួរគិតគូររឿងអវិជ្ជមានសោះ ឡើយ។ ប្រសិនបើអ្នកកំពុងជួបភាពមិនពេញចិត្តក្នុងវិជ្ជាជីវៈ សូមស្វែងរកវិធីមួយដើម្បីបែង ចែកការងារពីទំនួលខុសត្រូវរបស់អ្នកខ្លះ។ ព្យាយាមកំណត់ភាពចាំបាច់ ជាជាងប្រមូលយក ការងារច្រើនមកគរនៅលើតុ ហើយគ្មានពេលវេលាគ្រប់គ្រាន់ដើម្បីបញ្ចប់ការងារនោះ។ ក្រៅពីនេះ ប្រហែលជាលោកអ្នកមិនគួររំពឹងពីជំនួយ និងការយកចិត្តទុកដាក់ពីមនុស្សនៅ ក្បែរខ្លួននោះទេ ពីព្រោះទំនាក់ទំនងក្នុងពេលនេះអាចបង្ករជាជម្លោះ និងការអាក់អន់។ លើសពីនេះ សូមចូលរួមក្នុងការប្រជុំពិភាក្សាបើមិនចាំបាច់ពេកនោះទេ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់លោកអ្នកនឹងមិនជួបផលលំ បាកណាមួយឲ្យប្រាកដនោះទេ ដូច្នេះមិនគួរអនុញ្ញាតឲ្យការបារម្ភបង្អាក់ជំហាន និងល្បឿន ការងារនោះទេ។ សូមផ្តើមការងារសំខាន់នៅពេលព្រឹក ហើយធ្វើយ៉ាងណារៀបចំអោយមាន សណ្តាប់ធ្នាប់ល្អ។ ព្យាយាមប្រមូលផ្តុំអារម្មណ៍ ហើយប្រើប្រាស់ពេលវេលាគិតគូរពីវឌ្ឍន ភាពការងារ។ កុំជឿជាក់ដោយគ្មានមូលដ្ឋាន ហើយក៏មិនចាំបាច់ត្រូវធ្វើសកម្មភាពបំពេញ ចិត្តអ្នកណាទេ។ ការទទួលខុសត្រូវរបស់អ្នកតែម្យ៉ាង វាគ្រប់គ្រាន់ឲ្យអ្នកទទួលបានផលដ៏ ប្រសើរបំផុតនៅក្នុងថ្ងៃនេះ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តណែនាំលោកអ្នកមិនឲ្យបាក់ទឹកចិត្ត មិនឲ្យជឿជាក់ដោយគ្មានមូលដ្ឋាន និងកុំមានចិត្តរាយមាយជាដាច់ខាត។ ភាពបរាជ័យដែល អ្នកបានឃើញកន្លងមកបានផុយរលត់រូបរាងហើយ នៅថ្ងៃនេះអ្នកនឹងទទួលបានអំណោយ ផលល្អប្រសើរសម្រាប់ស្ថានភាពហិរញ្ញវត្ថុ។ ការប្រើប្រាស់លុយកាក់ទាំងឡាយ នឹងអាច ទាញយកផលចំណេញទ្វេរដង។ លោកអ្នកមានសមត្ថភាពផ្លាស់ប្តូររាល់ភាពអវិជ្ជមាន ហើយបង្កើតឡើងវិញនូវបរិយាកាសរីករាយ និងជោគជ័យ។ ប៉ុន្តែក៏សូមពឹងផ្អែកជាសំខាន់ ទៅលើហេតុផល។ កុំយកអារម្មណ៍មកអារកាត់ហេតុការណ៍ណាមួយឡើយ។ ក្រៅពីនេះ សូមកុំឃ្លាតឆ្ងាយពីការសិក្សា។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះផ្តល់ជូនលោកអ្នកនូវគំនិតប្រាជ្ញាភ្លឺ ថ្លា និងរហ័សរហួន។ អ្នករឹតតែធ្វើឲ្យសម្តីរបស់ខ្លួនទទួលបានការជឿជាក់ពីមនុស្សនៅក្បែរ ខ្លួន ដូច្នេះសូមបំពេញក្តីស្រមៃរបស់ខ្លួនតាមរយៈការធ្វើទំនាក់ទំនងតូចធំក្នុងក្រៅនានា។ លើសពីនេះ នៅក្នុងអនាគតអ្នកនឹងទទួលបានភាពភ្លឺស្វាង និងចម្រុងចម្រើនបំផុតក្នុងបរិ បទការងារ។ អ្នកអាចយកឈ្នះបញ្ហាដោយភាពងាយស្រួល ប្រសិនបើអ្នកយកចិត្តទុកដាក់ លើករណីនោបន្ថែម។ ហេតុនេះ សូមលោកអ្នកមានភាពរីករាយទទួលយកអំណោយផល ដ៏បរិបូណ៍នេះ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពសន្យាថាអ្នកនឹងទទួលបាន ភាពជោគជ័យដ៏ធំបំផុតចំពោះការងារទាំងឡាយ។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី សូមកុំ សម្រាកមុនពេលវេលាកំណត់។ ហើយសូមចងចាំថា ការរំពឹងលទ្ធផលល្អដោយសកម្មភាព ងាយៗមិនមែនជាវិធីសាស្រ្តដែលអាចទៅរួចទេ ដូច្នេះសូមបន្តសកម្មភាព យកចិត្តទុកដាក់ លើពត៌មាន និងហេតុការណ៍ដែលបានកើតឡើង។ ព្យាយាមយកឈ្នះការខ្ជិលច្រអូស និងការពឹងអាស្រ័យលើអ្នកដទៃ។ ប្រការសំខាន់សម្រាប់អ្នកក្នុងពេលនេះ គឺមិនគួរធ្វើទំនាក់ ទំនងសំខាន់ៗនោះទេ ពីព្រោះអញនកនឹងអាចជួបបញ្ហាខកចិត្តទៅវិញ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមលោកអ្នករងចាំទទួលពត៌មានល្អៗនឹងកើត ឡើងនៅក្នុងថ្ងៃនេះ ពិសេសនៅពេលរសៀល។ សំណាងទាំងអស់នេះ ជាក់ស្តែងណាស់គឺ តបស្នងការខិតខំប្រឹងប្រែងរបស់អ្នកកន្លងមក ដូច្នេះសូមបន្តសកម្មភាពសំខាន់ៗដែលអ្នក បានធ្វើដូចជាការអត់ធ្មត់ សម្របសម្រួលទៅតាមកាលទេស និងការប្រើប្រាស់ពេលវេលាឲ្យ មានប្រសិទ្ធភាព។ លើសពីនេះ លោកអ្នកមានសមត្ថភាពពិសេសដើម្បីវាយតម្លៃស្ថានភាព ដែលកំពុងកើតឡើងនៅក្នុងការិយាល័យរបស់អ្នក។ ដោយឡែក ប្រការដែលសំខាន់ សូមកុំរំពឹងលទ្ធផល ដោយការបង្កើតតម្រូវការរបស់អ្នកពីអ្នកដទៃ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លទ្ធផលការងារល្អ ឬអាក្រក់ គឺពឹងផ្អែកសំខាន់ទៅលើ ចំណាត់ការរបស់អ្នក ដូច្នេះអ្នកមិនអាចធ្វើការដោយគ្មានគម្រោងផែនការឲ្យបានត្រឹមត្រូវ នោះទេ។ កុំបោះបង់ការងារព្រោះតែការរំពឹងលទ្ធផលឆាប់រហ័ស កុំលង់ខ្លួនក្នុងការផ្តល់ជូន ពីអ្នកដទៃ អ្វីទាំងអស់មានពេលវេលា និងរបត់ដែលត្រឹមត្រូវ។ ទន្ទឹមនឹងនេះអ្នកកំពុងស្ថិត ក្នុងជំហានដ៏ត្រឹមត្រូវ ដូច្នេះសូមព្យាយាមបន្ថែមទៀតសិន ហើយពិនិត្យមើលលទ្ធផលមុន ពេលសម្រេចចិត្តចាកចេញ។ ស្ថានភាពថ្មីៗ មិនហ្នឹងហ្ន៎បង្ករការលំបាកយ៉ាងខ្លាំងដល់កំរិត ហិរញ្ញវត្ថុ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ សូមកុំភ្ជាប់សារសំខាន់ទៅលើភាពបរាជ័យតូចតាចក្នុងអាជីព ហើយក៏មិនគួរមានការសង្ស័យលើការងារដែលកំពុងអនុវត្ដដែរ។ លោកអ្នកស្ថិតក្នុងគន្លង ដែលត្រឹមត្រូវ និងជាគន្លងដែលអាចផ្តល់ភាពរុងរឿងក្នុងអាជីព។ ការនឿយហត់ខ្លះពិត ប្រាកដថាមានមិនដាច់ ប៉ុន្តែវាមិនមែនជាចំណុចដែលត្រូវគិតគូរពេកទេ ពីព្រោះសកម្មភាព ទាំងនេះនឹងតបស្នងជាលទ្ធផលដែលអ្នកពេញចិត្ត។ ប្រសិនបើអ្នកមានការហត់នឿយ សូម រកពេលសម្រាកខ្លះជារឿងត្រឹមត្រូវ ដូច្នេះមិនចាំបាច់ត្រូវបង្ខំខ្លួនពេកនោះទេ។ ក្រៅពីនេះ មិនគួរឃ្លាតឆ្ងាយពីផែនការនោះទេ។
ចំណាំ៖
ឆ្នាំទាំង៤ មមី មមែ វក រកា រាសីឡើងខ្ពស់ត្រដែត។ សំណាងណាស់ លោកអ្នកនឹងទទួលបានការផ្តល់ជូន ឋានៈយសសក្តិ លុយកាក់ ព្រមទាំងភាពគ្មានភាពរឹង ស្ទះណាមួយនោះទេ។