សត្វក្រពើខាំម្ចាស់ ពេលរអិលជើងធ្លាក់ចូលក្នុងអាង (Video Inside)
ម្ចាស់ចិញ្ចឹមសត្វក្រពើ បានរអិលជើងចូលក្នុងអាងចិញ្ចឹមក្រពើ និងត្រូវសត្វក្រពើបាននាំគ្នា ដេញខាំបំរុងហែកស៊ីទាំងរស់។ ជនរងគ្រោះឈ្មោះ ស៊ូ សុធា អាយុ៣៧ឆ្នាំ បានប្រញាប់ស្រែក រកគេជួយ និងត្រូវបានសង្គ្រោះជីវិតចេញពីហ្វូងសត្វក្រពើទាំងនោះ បន្ទាប់ពីត្រូវសត្វក្រពើខាំ បោកបំរុងផ្តាច់ជីវិត។
ហេតុការណ៍នេះ បានកើតឡើងវេលាយប់អាធ្រាត្រថ្ងៃទី១៨មេសា ស្ថិត នៅក្នុងកន្លែងចិញ្ចឹមសត្វក្រពើក្នុងភូមិកំពង់តាយ៉ង, ឃុំពួក, ស្រុកពួក ខេត្តសៀមរាប។ អភិ បាលស្រុកថ្មពួក លោក ស៊ិន ចាន់ថុល បានថ្លែងថាម្ចាស់ចិញ្ចឹមសត្វក្រពើនោះ ត្រូវក្រពើខាំ ច្រើនកន្លែង និងបើគ្មានការជួយសង្គ្រោះទាន់ពេលវេលានោះទេ គាត់នឹងអាចត្រូវស្លាប់ជាមិន ខាន។
អ្នកភូមិដែលបានឮការស្រែកជួយរបស់ជនរងគ្រោះ បាននាំគ្នាកាន់ដំបងចូលជួយសង្គ្រោះជិវិតម្ចាស់សត្វក្រពើនោះ ដើម្បីជួយសង្គ្រោះជីវិតរបស់គាត់ចេញពីមាត់សត្វក្រពើ។ បុរសរងគ្រោះ ត្រូវបានគេដឹកមកព្យាបាលនៅមន្ទិរពេទ្យកាល់ម៉ែតដោយសារតែការរងរបួស ធ្ងន់ពេក។