ខេត្តឧត្តរមានជ័យបំបែកករណីរំលោភបូកហើយសម្លាប់ (Video Inside)
ករណីឃាតកម្មរំលោភបូកហើយសម្លាប់ នៅក្នុងខេត្តឧត្តរមានជ័យ ត្រូវបានជំនាញ នគរបាលខេត្ត បំបែកសំណុំរឿងបានហើយក្រោយការស៊ើបអង្កេតរកជនល្មើសរយៈពេល ៣ថ្ងៃ។
សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យ៣នាក់ក្នុងចំណោម៣នាក់ដែលពាក់ព័ន្ធនិងករណី រំលោភសម្លាប់លើស្ត្រី អាយុ១៧ឆ្នាំម្នាក់ក្នុងហេតុការណ៍ថ្ងៃទី១៥មេសាវេលាម៉ោង១១ យប់ ជ្រៅ នៅចំណុចមាត់អូរ ខាងត្បូងភូមិ ស្ថិតក្នុងភូមិចំការចេក សង្កាត់អូរស្មាច់នៃក្រុងសំរោង ។
ស្ត្រីរងគ្រោះត្រូវបានគេបញ្ចេញអត្តសញ្ញាណឈ្មោះ ឡុង គឹមឡាយ ត្រូវបានជនសង្ស័យស្ទាក់ ចាប់នៅតាមផ្លូវ និងយកទៅរំលោភបូក រួចហើយវាយសម្លាប់បោះចូលក្នុងទឹកអូរនៅខាងត្បូង ភូមិចំការចេក។ ជនសង្ស័យ ទាំង៣ក្រោយការចាប់ខ្លួនបានសារភាពនូវទោសកំហុស ដែល បានប្រព្រឹត្ត។ ជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួននៅមិនទាន់ចាប់បាននៅឡើយទេ។
ជនសង្ស័យទាំង២នាក់ដែលប្រព្រឹត្តអំពើថោកទាបនោះ រួមមានឈ្មោះ ភាក់ សីហា អាយុ ១៨ឆ្នាំ រស់នៅភូមិអូពក សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ , និងទី២.ឈ្មោះ ភាជ សុជាតិ អាយុ ១៧ឆ្នាំ ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង នៃខេត្តឧត្តរមានជ័យ និងទីបីឈ្មោះ ត្រយ ចិត្រា អាយុ ១៥ឆ្នាំ នៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ នៃក្រុង សំរោង ។