រថយន្ត LAND CRUISER បើកបុកបង្គោលភ្លើងរដ្ឋបាក់ដាច់ជាពីរកំណាត់ និងបណ្ដាលឲ្យមនុស្ស៤នាក់របួសធ្ងន់ស្រាល

ភ្នំពេញ ៖ មានរថយន្ត LAND CRUISER មួយគ្រឿងបានធ្វើដំណើរយ៉ាងលឿន ហើយរេចង្កូតមកខាងស្ដាំជ្រុលទៅបុកបង្គោលភ្លើងមួយដើមពេញទំហឹង បណ្ដាលឲ្យបាក់ពីរកំណាត់ ចំណែករថយន្តវិលមួយជុំខូចខាតមួយផ្នែកខាងមុខយ៉ាងដំណំនិងធ្វើឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី២០ ខែ មេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ត្រង់ចំណុចជិតវត្តឬស្សីសាញ់ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកLAND CRUISER ពណ៌ស ពាក់ផ្លាកលេខរដ្ឋ19-2.0063 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹង បណ្ដាលឲ្យបង្គោលភ្លើងដាច់ជាពីរកំណាត់តែជាប់ខ្សែរទើបមិនធ្លាក់ដល់ដី ។

ចំណែករថយន្តបង្កវិញបានវិលមួយជុំធ្វើឲ្យអ្នកជិះរថយន្តបង្ករងរបួសធ្ងន់និងស្រាល៤នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍រដ្ឋបាលព្រៃស បានសហការជាមួយកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកចាំឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយតាមច្បាប់ ៕ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner