អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកកិច្ចប្រជុំចង្អៀតមួយដើម្បីពិភាក្សារៀបចំកិច្ចប្រជុំបច្ចេកទេសឆ្នាំ២០២២

ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំកិច្ចប្រជុំចង្អៀតថ្នាក់ដឹកនាំកាលពីថ្ងៃទី១៩ ខែមេសា ក្រោម អធិបតី ភាព ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំជា អនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ នាយកខុទ្ទកាល័យ និងប្រធាននាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យមើលការងារដែលបានធ្វើកន្លងមកថាតើបានសម្រេចកម្រិតណា? ហើយមានអ្វីត្រូវកែតម្រូវ ដើម្បីឆ្ពោះទៅសម្រេចគោលដៅ៩៥-៩៥-៩៥ នៅឆ្នាំ ២០២៥។

ក្នុងនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានមាន ប្រសាសន៍ថា ការងារដែលត្រូវតម្រង់ឆ្ពោះ និងធ្វើឱ្យសម្រេចរួមមាន : ១. ការស្វែងរកអ្នកបាត់ ដែលមិនចូលក្នុងប្រព័ន្ធ ។២.ការទប់ ស្កាត់ ការរីករាលដាលមេរោគអេដស៍ក្នុងចំណោមក្រុមបុរសរួមភេទជាមួយបុរស និងប្រជាជនគន្លឹះ។

៣.គោលការណ៍ណែនាំពីការបង្ការនៃការចម្លងមេរោគអេដស៍ជាសកល។ ៤. ការអនុវត្តលិខិត លេខ២១៣សជណរបស់ទីស្តីការគណៈរដ្ឋមន្រ្តីស្តីពីការដាក់ចេញវិធានការទាក់ទងនឹងការឆ្លើយតបនឹងមេរោគនិងជំងឺអេដស៍ និង៥ ការអនុវត្តគម្រោងទីក្រុងពន្លឿនការឆ្លើយតបនឹង មេរោគអេដស៍ និងជំងឺអេដស៍ នៅរាជធានីភ្នំពេញ បាត់ដំបង សៀមរាប និងបន្ទាយមានជ័យ៕ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner