អ្នកនាំពាក្យវិមានក្រឹមឡាំង៖ រុស្ស៊ីបានផ្តល់សេចក្តីព្រាងឯកសារបទឈប់បាញ់ដល់អ៊ុយក្រែន

ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ប៉េសកូវ ថ្លែងថា រុស្ស៊ីបានបង្ហាញឯកសារដល់អ៊ុយក្រែននូវសេចក្តីព្រាងឯកសារ ដែលបង្ហាញពីការទាមទាររបស់ខ្លួន នៅក្នុងកិច្ចចរចាបទឈប់បាញ់។

លោក ប៉េសកូវ បានប្រាប់អ្នកយកព័ត៌មានក្នុងថ្ងៃពុធថា បាល់ស្ថិតនៅក្នុងដៃតុលាការរបស់អ៊ុយក្រែន ហើយរុស្ស៊ីកំពុងរង់ចាំការឆ្លើយតប។ ការប្រកាសនេះធ្វើឡើងខណៈដែលទាហានរុស្ស៊ីកំពុងរងការចោទប្រកាន់ថា បានសម្លាប់ជនស៊ីវិលជាច្រើននាក់នៅជាយក្រុងនៃរដ្ឋធានីកៀវ របស់អ៊ុយក្រែន។

អ៊ុយក្រែនបាននិយាយថា ខ្លួនអាចនឹងបោះបង់ចោលកិច្ចចរចាបទឈប់បាញ់ ខណៈដែលកងកម្លាំងរុស្ស៊ីកំពុងបង្កើនការវាយលុកទៅលើភាគខាងកើតអ៊ុយក្រែន។ ទោះជាយ៉ាងណា ទីប្រឹក្សាប្រធានាធិបតី និងជាអ្នកចរចាអ៊ុយក្រែនលោក មីកៃឡូ ប៉ូដូលីយ៉ាក់ បានសម្តែងឆន្ទៈក្នុងការសិក្សាសេចក្តីព្រាងឯកសារនេះ។

លោកបាននិយាយថា អ៊ុយក្រែនបានផ្តល់សំណើដល់គណៈប្រតិភូរុស្ស៊ី នៅពេលដែលភាគីទាំងពីរបានជួបប្រជុំគ្នានៅក្នុងប្រទេសតួកគីក្នុងខែមីនា ហើយថា រុស្ស៊ីបានសិក្សាទៅលើរឿងនេះ និងផ្តល់សំណើផ្ទុយ។ លោកបន្ថែមថា ឥឡូវនេះ ជាវេនរបស់អ៊ុយក្រែនវិញម្តង ក្នុងការសិក្សាឯកសារដោយផ្អែកលើទស្សនៈនយោបាយ និងផ្លូវច្បាប់ដើម្បីឈានដល់ការសន្និដ្ឋាន៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា + បុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner