សមហាអំណាចលោកខាងលិច ដូចជាអង់គ្លេស និងអាមេរិកបានឈប់ទិញប្រេងពីរុស្ស៊ី ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន តម្លៃប្រេងឆៅ Urals នៅអឺរ៉ុបបានធ្លាក់ចុះពី ១១១ដុល្លារទៅ ៧៨ដុល្លារ ក្នុងមួយបារ៉ែល

អត្ថបទដោយ៖
AMS OneMinute

បន្ទាប់ពីប្រទេសមហាអំណាចលោកខាងលិច ដូចជាអង់គ្លេស និងអាមេរិកបានឈប់ទិញប្រេងពីរុស្ស៊ី ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន តម្លៃប្រេងឆៅ Urals នៅអឺរ៉ុបបានធ្លាក់ចុះពី ១១១ដុល្លារទៅ ៧៨ដុល្លារ ក្នុងមួយបារ៉ែល។ ការណ៍នេះបានផ្តល់ឱកាសដល់ប្រទេសផ្សេងទៀត ក្នុងការចរចាទិញប្រេងពីរុស្ស៊ីក្នុងតម្លៃថោកជាងមុន។

ទីក្រុងមូស្គូ ក៏កំពុងផ្តល់ប្រេងបន្ថែមទៀតទៅកាន់ប្រទេសឥណ្ឌា ដោយមានការបញ្ចុះតម្លៃរហូតដល់ ៣៥ដុល្លារក្នុងមួយបារ៉ែលផងដែរ។

ក្នុងចំណោម នាវាដឹកប្រេងរុស្ស៊ី ៣៨០គ្រឿង ១១៥គ្រឿងបានធ្វើដំណើរទៅកាន់ប្រទេសក្នុងអាស៊ី ដូចជា ចិន កូរ៉េខាងត្បូង ឥណ្ឌា ជប៉ុន និងម៉ាឡេស៊ី។

បើធៀបទៅនឹងឆ្នាំមុន ការដឹកជញ្ជូនប្រេងទៅឥណ្ឌា បានកើនឡើង ៨ដង ខណៈដែលការដឹកជញ្ជូនទៅកាន់ចិនកើនឡើង ៣៣%។

ប្រភព៖ Asia Nikkei

ads banner