ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ កិច្ចការងារទាំងអស់របស់លោកអ្នកមានដំណើរការល្អ ប្រសើរ។ លោកអ្នកអាចធ្វើការផ្លាស់ប្តូរការងារ ក៏ដូចជាបរិបទការងារបានតាមបំណង​ប្រាថ្នា។ សូមលោកអ្នកព្យាយាមទទួលខុសត្រូវការងារ បើទោះបីជាការងារនោះតូចតាចយ៉ាងណាក៏ដោយ ពិសេសចូរបំពេញការងារដែលថា្នក់លើដាក់ឲ្យ ក្នុងនោះការបដិសេធអាចធ្វើទៅបាន ប៉ុន្តែក៏គួរមានហេតុផលសមស្របផងដែរ។ ក្នុងថ្ងៃនេះ អ្នកមានលទ្ធភាពគ្រប់គ្រងភាពផ្លាស់ប្តូរនានា ដូច្នេះនឹងមិនមានភាពតានតឹង ដែលរំខាន ឬបង្អាក់ដល់លទ្ធផលការងារនោះទេ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកទទួលបានអំណោយផលនៃគំនិតប្រាជ្ញាវាងវៃ និងរហ័សរហួន។ ក្រៅពីនេះលោកអ្នកមានអំណោយផលទាក់ទងនឹងការចរចា ឬធ្វើសន្ទរកថា ដូច្នេះសូមយកអំណោយផលនេះប្រជុំពិភាក្សាដោះស្រាយបញ្ហាចាស់ថ្មីនា នា។ ផ្ទុយទៅវិញ ទឹកចិត្តលោកអ្នកកំពុងរងសម្ពាធខ្លាំងពីមជ្ឍដ្ឋានខាងក្រៅ ដូច្នេះសូមគ្រប់ គ្រងចិត្តគំនិតកុំឲ្យទទួលឥទ្ធិពលពីខាងក្រៅ។ ក្រៅពីនេះ សូមអ្នកព្យាយាមរស់នៅក្នុងភាពអធ្យាស្រ័យ និងកុំវាយតម្លៃអ្វីៗក្នុងកំរិតទាបពេក។ ក្រៅពីនេះ សូមព្យាយាមចូលរួមគ្រប់ សកម្មភាពដែលកើតឡើងក្នុងរង្វង់ការងារ ប៉ុន្តែកុំវាយតម្លៃ។  

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អ្នកអាចបំពេញការងារ ឬបញ្ចប់ការងារដែលអ្នកកំពុងទទួលខុសត្រូវបានល្អប្រសើរ និងទទួលបានការគាំទ្រយ៉ាងល្អប្រសើរបំផុត។ ថ្ងៃនេះ លោកអ្នកជាអាជីវករនឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន។ ផ្ទុយទៅវិញ ការបង្កើតការងារថ្មី ការបណ្តាក់ទុន ឬការផ្លាស់ប្តូរបរិបទការងារមិនគួរបោះជំហានដោយគ្មានពត៌មាន ច្បាស់លាស់នោះទេ ពីព្រោះនៅមជ្ឍដ្ឋានខាងក្រៅកំពុងអស្ថេរភាពនៅឡើយ។ ដោយឡែក សូមត្រៀមលក្ខណៈជានិច្ច និងសម្របខ្លួនដោយយោងទៅលើបទពិសោធន៍ និងវិជ្ជាជិវៈរបស់ខ្លួន។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ អាជីពការងាររបស់អ្នកក្នុងថ្ងៃនេះមិនសូវជាអាចទទួលនូវផលល្អនោះទេ។​ អ្នកមិនគួរចំណាយដើមទុនច្រើនពេកទេនៅក្នុងពេលនេះ ពីព្រោះផល ដែលនឹងសម្រេចទទួលមិនសមនឹងទុនដែលចំណាយចេញទៅនោះទេ។ ចំពោះលោកអ្នកដែលបម្រើការងាររដ្ឋ និងឯកជនជៀសវាងបង្ហាញភាពប្រថុយប្រថាន ពីព្រោះអ្នកមិនអាច ធ្វើឲ្យមនុស្សរួមក្រុមដឹងពីការប្រថុយប្រថានរបស់អ្នកទេ ដោយសារវានឹងធ្វើឲ្យអ្នកបាត់បង់ ប្រជាប្រិយភាពយ៉ាងខ្លាំង។ ក្នុងនោះសូមព្យាយាមបំពេញការងារទៅតាមកាលវិភាគ ហើយការងារដែលមិនមែនជាបន្ទុករបស់អ្នកក៏មិនគួរទៅពាក់ព័ទ្ធទេ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះជាមធ្យម។ រាល់អាជីពការងារទាំងឡាយកំពុងដំណើរការទៅក្នុងគន្លងផ្លូវដ៏ប្រសើរក្រៃលែង។ លោកអ្នករំពឹងថានឹងទទួលបានការអភិវឌ្ឍន៍ការងារ ការតម្លើងប្រាក់ខែ ឬការផ្លាស់ប្តូរស្ថានភាពអាជីពល្អៗនៅក្នុងអនាគតដ៏ខ្លីនេះ។ ក្នុងពេលនេះបញ្ហាតិចតួចនៅតែអាចកើតឡើង ប៉ុន្តែមិនបាច់ត្រូវព្រួយបារម្ភអ្វីឡើយ ពីព្រោះស្ថានភាពនឹងអាចស្រាកស្រាន្តទៅវិញដោយមិនចាំបាច់ការចូលរួមរបស់អ្នកនោះទេ។ ក្រៅពីនេះ សូមជៀសវាងការជ្រៀតជ្រៀតការងារ ឬការទទួលខុសត្រូវរបស់មិត្តរួមការងាររបស់អ្នក។ ប្រការរឹតតែប្រសើរ សូមលោកបោះបង់កំហឹងជាដាច់ខាត ក្រែងវានឹងបង្ករស្លាកស្នាមអាក្រក់ ដល់លទ្ធផលការងារថ្ងៃនេះ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចនឹងសម្រេចរាល់ការងារទាំងឡាយដែលអ្នកប៉ងប្រាថា្ន។​ ចំពោះការបណ្តាក់ទុន ឬការលក់ចេញទិញចូលចលន និងអចលនទ្រព្យនឹងកាត់តែប្រសើរបំផុតក្នុងពេលនេះ។ ក្នុងនោះ សូមលោកអ្នកព្យាយាមចាកចេញពីស្ថានភាពចាស់ ហើយបោះបង់ចោលការព្រួយបារម្ភច្រើន។ ការប្រឈមនឹងបរិស្ថានខាងក្រៅនឹងមានប្រយោជន៍កាន់តែច្រើនចំពោះអាជីពរបស់អ្នក។ ក្នុងនោះចូរបំពេញការងារឲ្យបានច្រើនបំផុត ហើយគួរជ្រើសរើសការងារជាអាទិភាពទើបប្រសើរ។  ក្រៅពីនេះ សូមលោកអ្នកធ្វើការងារជាមួយនឹងភាពស្មោះត្រង់ ដើម្បីទទួលបានទំនុកចិត្តបន្ថែម។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីវកម្ម​ និងកិច្ចការងាររបស់អ្នកមានភាព ចម្រើនលូតលាស់ និងមានស្ថេរភាពខ្លាំងណាស់នៅក្នុងថ្ងៃនេះ។ ដោយឡែក​ ប្រសិនបើអ្នក មានបំណងចង់ផ្លាស់ប្តូរការងារ សូមធ្វើការផ្លាស់ប្តូរតាមបំណង ពីព្រោះការរក្សាស្ថានភាព ការងារឲ្យនៅដដែល ឬការផ្លាស់ប្តូរការងារក្តី គង់នឹងទទួលបានផលល្អប្រសើរដូចគ្នា។ ដោយឡែក អ្នកមិនគួរបារម្ភច្រើនពេកទេ ចំពោះភាពអស្ថេរភាពតិចតួចដែលកំពុងកើត ឡើងពីព្រោះវានឹងអាចដោះស្រាយបានដោយងាយ ហើយដោយមិនចាំបាច់ទាមទារការ ចូលរួមសកម្មភាពខ្លាំងពេកនោះទេ។ លើសពីនេះ អ្នកអាចការពារទស្សនៈរបស់ខ្លួនបាន។​

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីពក្នុងថ្ងៃនេះដំណើរការទៅដោយល្អប្រសើរ ប៉ុន្តែលទ្ធផលធំដុំមិនទាន់អាចមកដល់នោះទេ។ អ្នកគួរចំណាយពេលវេលា វាយតម្លៃគម្រោងផែនការ និងស្ថានការណ៍នៅជុំវិញខ្លួន ហើយកុំមានភាពរឹងទន្ទឹងពេក ការសម្របសម្រួលគឺជាមធ្យោបាយដែលមានឥទ្ធពល។ ក្នុងនោះជៀសវាងឲ្យបានការវាយតម្លៃលឿន ឬពឹងទៅលើអារម្មណ៍។ ចំពោះទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួន ហាក់អាស្រ័យទៅលើអាកប្បកិរិយា និងពាក្យសំដីរបស់អ្នក។ ក្នុងនោះ សូមលោកអ្នកប្រុងប្រយ័ត្ន ចំពោះមនុស្សដែលអ្នកទើបតែស្គាល់ច្បាស់។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ហោរាព្រមានដល់ការធ្វើសកម្មភាពដោយឯកឯង ពីព្រោះជាបុព្វហេតុនៃភាពអវិជ្ជមាន និងអន្តរាយធំ។ សូមលោកអ្នកធ្វើការសម្រេចចិ្តដោយផ្អែកលើភាពពិត មិនមែនប្រើប្រាស់អារម្មណ៍ផ្តេសផ្តាសនោះទេ។ ចំពោះការបង្កើតគម្រោងផែនការរកស៊ីថ្មី ឬការផ្លាស់ប្តូរបរិបទការងារត្រូវតែប្រយ័ត្នបំផុត បើអាចគួរតែផ្អាកសិន​ ហើយរងចាំពេលអំណោយផលជាងនេះល្អប្រសើរ។ ផ្ទុយទៅវិញ អ្នកមានតុល្យភាព និងសន្តិភាពក្នុងចិត្តណាស់ថ្ងៃនេះ ដូច្នេះអ្វីៗអ្នកអាចមានលទ្ធភាពដោះស្រាយបាន។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ អ្នកអាចនឹងខាតបង់ហិរញ្ញវត្ថុតិចតួច។ កុំផ្តួចផ្តើមក្នុងបញ្ហាណាមួយដែលទាក់ទងនឹងប្រាក់​ឬប្រតិបត្តិការពាណិជ្ជកម្ម។ ទន្ទឹមនឹងនេះ អ្នកមិនអាចធ្វើការប្រថុយប្រថាននឹងសកម្មភាពណាមួយសោះឡើយ។ ការសម្រេចចិត្តលឿនអាចជះឥទ្ធិពលអវិជ្ជមានដល់កេរ្តិ៍ឈ្មោះអាជីវកម្មរបស់អ្នក។ បើទោះបីជាស្ថានភាពថ្ងៃនេះហាក់ដូចជាហាមប្រាមជំហានរបស់អ្នកបន្តិចក្តី លោកអ្នកទទួលបានអំណោយផលក្នុងការចល័តគំនិត និងទស្សនវិស័យទូលំទូលាយ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់អ្នកមានដំណើរការធម្មតា ហើយបញ្ហាក៏មិនឃើញថាមានធំដុំនោះទេ។ លោកអ្នកអាចបំពេញក្តីស្រមៃបានដោយពេញលេញ។ ក្នុងនោះការធ្វើទំនាក់ទំនងគួរតែយកចិត្តទុកដាក់ឲ្យខ្លាំង ហើយការផ្សព្វផ្សាយពីលទ្ធផលការងារក៏គួរតាំងបង្ហាញខ្លះ ពីព្រោះការចាកចេញឆ្ងាយពេក ធ្វើឲ្យបាត់បង់ពត៌មាន និងទំនុកចិត្តពីមនុស្សនៅជុំវិញខ្លួន ពិសេសថា្នក់លើ។ ដោយឡែក សូមកុំធ្វើការសម្រេចចិត្ត ឬចុះហត្ថលេខាលើការងារធំដុំនៅក្នុងពេលនេះ​ ដោយសារលទ្ធភាពដែលអ្នកអាចមានការ ភ័ន្តច្រលំលើកិច្ចការងារខ្លះ។ សូមពិនិត្យការងារទាំងនោះឲ្យបានគ្រប់ជ្រុងជ្រោយជាមុន។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមចំណាយពេលមួយថ្ងៃធ្វើការជាមួយឯកសារ ឬផ្តោតលើការសរសេររបាយការណ៍។ ព្យាយាមបំពេញរាល់ការងារទាំងនោះតាមដែលអាចធ្វើទៅបាន។ ទន្ទឹមនឹងនោះ សូមទាក់ទងជាមួយមិត្តរួមការងារ និងអតិថិជនឲ្យបានល្អ។ ក្នុងពេលនេះអ្នកក៏អាចមានទំនាស់ជាមួយមនុស្សរួមការងារជាមួយគ្នា ពិសេសជាមួយអតិថិជនតែម្តង។ ប្រសិនបើអ្នករៀនអត់ធ្មត់បន្តិច នោះអ្នកនឹងសន្យាថានឹងបញ្ចប់ការងារដោយជោគជ័យ។ ក្រៅពីនេះ អ្នកអាចជំនះរាល់ឧបសគ្គដោយប្រើវិធីធម្មតាៗបាន អ្វីៗមិនតានតឹងនោះទេ។ ដោយឡែក សូមប្រុងប្រយ័ត្នចំពោះការធ្វើដំណើរជិតឆ្ងាយ។​

ចំណាំ៖

ឆ្នាំទាំង៣ ឆ្លូវ ម្សាញ់ មមី រាសីឡើងខ្ពស់ត្រដែត។  លាភសំណាងធំនឹងកើតឡើងចំពោះអ្នក។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner