៣ខែនាំចេញត្បូងនិងលោហធាតុមានតម្លៃ៩១លានដុល្លារ (Video Inside)
កម្ពុជានាំចេញត្បូងនិងលោហធាតុមានតម្លៃ៩១លានដុល្លារក្នុងត្រីមាសទី១ឆ្នាំ២០២២ ខណៈ ការនាំចេញឆ្នាំ២០២១ក្នុងរយៈពេលដូចគ្នានេះ មានតម្លៃត្រឹមជាង៦លានដុល្លារតែប៉ុណ្ណោះ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងថាការនាំចេញត្បូងនិងលោហធាតុមានតម្លៃ រួមមានគុជខ្យងធម្មជាតិ ឬចិញ្ចឹម, ត្បូងថ្មមានតម្លៃ ឬមានតម្លៃមធ្យម, លោហធាតុមានតម្លៃ លោហធាតុស្រោបដោយលោហធាតុមានតម្លៃ, គ្រឿងអលង្ការកាឡៃ និងកាក់មានតម្លៃ។
ទន្ទឹមនឹងការកើនឡើងនៃការនាំចេញត្បូង និងគ្រឿងអលង្ការនេះ ក្រសួងពាណិជ្ជកម្ម បាន លើកទឹកចិត្តដល់ពាណិជ្ជករដែលកំពុងធ្វើធុរកិច្ចលើវិស័យគ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ ឱ្យចូលរួមពិព័រណ៍គ្រឿងអលង្ការអន្តរជាតិសិង្ហបុរី ដែលនឹងប្រព្រឹត្តទៅចាប់ ពីថ្ងៃទី១៤-១៧ ខែកក្កដា ឆ្នាំ២០២២ នៅប្រទេសសិង្ហបុរី។