កម្ពុជាគ្រោងដាក់ប្រើប្រាស់ប្រព័ន្ធ GTAS (Video Inside)

កម្ពុជា គ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាម ផ្លូវអាកាស។ យោងតាមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ការប្រកាសដាក់អនុវត្តជាផ្លូវការនូវការ ប្រើប្រាស់ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាសនេះ គ្រោងនឹងប្រពឹត្តទៅ នៅថ្ងៃ ទី២២ ខែមេសា ឆ្នាំ២០២២ ស្អែកនេះហើយ។

ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាម ផ្លូវ អាកាស (GTAS) គឺជាជំនួយគាំទ្រហិរញ្ញប្បទានសហប្រតិបត្តិការបច្ចេកទេស និងការ បណ្ដុះ បណ្ដាលរបស់អង្គការគយពិភពលោក ដើម្បីចូលរួមទប់ស្កាត់បទល្មើសឆ្លងដែន តាមបណ្ដា អាកាសយានដ្ឋានអន្តរជាតិនិងជំរុញកំណើនភ្ញៀវទេសចរ។

ប្រព័ន្ធនេះនឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដូចជាបង្កើនប្រសិទ្ធភាពការងាររបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, ចូលរួមទប់ស្កាត់បទល្មើសឆ្លងដែនតាមបណ្ដាអាកាសយានដ្ឋានអន្តរជាតិ, ចូលរួមប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម, ចូលរួមប្រឆាំងនឹងចរាចរណ៍គ្រឿងញៀន, លើក កម្ពស់កិច្ចសម្រួលពាណិជ្ជកម្មស្របច្បាប់ និងចូលរួមជំរុញរំហូរភ្ញៀវទេសចរ, មិនតម្រូវឱ្យ យកកម្រៃសេវាពីភ្ញៀវទេសចរ និងមិនតម្រូវឱ្យបន្ថែមបន្ទុកចំណាយថវិការដ្ឋ ដែលជាការចូល រួមគាំទ្រដល់ ផែនទីចង្អុលផ្លូវ ស្ដីពីផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានដាក់ចេញកាលពីពេលថ្មីៗកន្លងមកនេះ ។

ការអនុវត្តប្រព័ន្ធនៃឧបករណ៍បច្ចេកវិទ្យាថ្មីនេះ គឺដើម្បីតភ្ជាប់និងបញ្ជូនទិន្នន័យព័ត៌មាន​អ្នក ដំណើរជាមុន និងកំណត់ត្រាឈ្មោះអ្នកដំណើរពីបណ្ដាក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរ ជាតិហោះហើរចេញ-ចូលកម្ពុជា មកកាន់ប្រព័ន្ធ GTAS ឆ្លងកាត់តាមថ្នាលផ្លាស់ប្តូរទិន្នន័យ កម្ពុជា ដែលស្ថាប័នមានសមត្ថកិច្ច អាចប្រើប្រាស់ដើម្បីវិភាគហានិភ័យ តាមតួនាទីនិងភារកិច្ច រៀងៗខ្លួន។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner