មេដឹកនាំកូរ៉េខាងត្បូង-ខាងជើង ផ្ញើសំបុត្រឱ្យគ្នាទៅវិញទៅមក

សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានឆ្លើយឆ្លងគ្នាតាមរយៈសំបុត្រជាមួយប្រធានាធិបតីកូរ៉េខាងត្បូងផុតអាណត្តិ លោក មូន ចេអ៉ីន ហើយបានអរគុណលោក មូន ដែលបានខិតខំប្រឹងប្រែងស្ដារទំនាក់ទំនងរវាងកូរ៉េទាំង២ នៅចំពោះមុខការព្រួយបារម្ភពី ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញរបស់ទីក្រុងព្យុងយ៉ាង មួយរយៈចុងក្រោយ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រ ទី២២ មេសា ២០២២នេះ បានឱ្យដឹងថាលោក មូន ចេអ៉ីន បានផ្ញើសំបុត្រប្រកបដោយមិត្តភាពមកកាន់ លោក គីម ជុងអ៊ុន ថ្មីៗនេះ ជាមួយការសន្យាថា នឹងបន្តព្យាយាមបង្កើតមូលដ្ឋានសម្រាប់ការបង្រួបបង្រួមជាតិ ដោយផ្អែកលើសេចក្ដីថ្លែងការណ៍រួមដែលសម្រេចបាននៅឯកិច្ចប្រជុំកំពូលអន្តរកូរ៉េ កាលពីឆ្នាំ២០១៨ បើទោះជាកំពុងប្រឈមមុខនឹង ស្ថានភាពដ៏លំបាកក៏ដោយ។

KCNA បានបន្ថែមទៀតថា លោក គីម ជុងអ៊ុន បានឆ្លើយតបសំបុត្រទៅកាន់លោក មូន វិញ ១ថ្ងៃក្រោយ ដោយលើកឡើងថាកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្ររបស់មេដឹកនាំទាំង២ បានផ្ដល់ដល់ប្រជាជននូវក្ដីសង្ឃឹមសម្រាប់អនាគត ហើយលោក ក៏បានអរគុណលោក មូន ផងដែរដែលបានខិតខំប្រឹងប្រែងស្ដារទំនាក់ទំនងរវាងកូរ៉េទាំង២៕ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner