រដ្ឋមន្រ្តីក្រសួងអប់រំដឹកនាំកិច្ចប្រជុំស្ដីពី ការបញ្ចប់បេសកម្មទៅលើគម្រោងវិទ្យាសាស្រ្ដ និងបច្ចេកវិទ្យា ក្នុងកម្រិតមធ្យមសិក្សាទុតិយភូមិ

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដី ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យក្រុមការងារគម្រោងវិទ្យាសាស្រ្ដ និងបច្ចេកវិទ្យា ក្នុងកម្រិតមធ្យមសិក្សាទុតិយភូមិ ធ្វើបទបង្ហាញពីការបញ្ចប់បេសកម្មនៃគម្រោង។

គម្រោងវិទ្យាសាស្រ្ដ និងបច្ចេកវិទ្យា ក្នុងកម្រិតមធ្យមសិក្សាទុតិយភូមិ នេះមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ដោយការលើកកម្ពស់ប្រសិទ្ធភាពនៃការអប់រំមធ្យមសិក្សាទុតិយភូមិ (USE)។
លទ្ធផលនៃកម្មវិធីនឹងមាន៖

(១) លទ្ធភាពទទួលបានសមធម៌ចំពោះការអប់រំមធ្យមសិក្សាទុតិយភូមិដែលផ្អែកលើស្តង់ដារត្រូវបានពង្រីក
(២) គុណភាពនៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងការបង្រៀន និងរៀនគណិតវិទ្យាត្រូវបានពង្រឹង
(៣) ភាពជាអ្នកដឹកនាំ និងសមត្ថភាពគ្រប់គ្រងរបស់ស្ថាប័ន និងសាលារៀន ត្រូវបានពង្រឹងសម្រាប់ការលើកកម្ពស់គុណភាពប្រកបដោយប្រសិទ្ធភាព ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner