យុវជនស្រុកពាមរក៍បានទទួលចំណេះដឹងលើការផ្សព្វផ្សាយព័ត៌មានសង្គម

យុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពាមរក៍ និង មន្ត្រី រដ្ឋបាលស្រុកពាមរក៍ ខេត្តព្រៃវែង បានទទួលចំណេះដឹងស្តីពីការសរសេរនិងផ្សព្វផ្សាយព័ត៌មានពិត លើបណ្តាញផ្សព្វផ្សាយសង្គម។ វគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើងដោយក្រុមការងារចុះមូលដ្ឋានស្រុកពាមរក៍ ខេត្តព្រៃវែង សហការជាមួយរដ្ឋបាលស្រុក និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក នៅថ្ងៃទី២៣-២៤ មេសា ឆ្នាំ២០២២ នៅស្រុកពាមរក៍ ខេត្តព្រៃវែង។

លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះជួយ សហភាព សហព័ន្ធ យុវជន កម្ពុជា ស្រុកពាមរក៍ ខេត្តព្រៃវែង បានលើកឡើងថា ការចែករំលែកចំណេះដឹងលើវិស័យផ្សព្វផ្សាយព័ត៌មាន បានចូលរួមចំណែកសំខាន់ក្នុងការពង្រឹងចំណេះដឹង សមត្ថភាព លើការអភិវឌ្ឍមូលដ្ឋាន ក៏ដូចជាសង្គមកម្ពុជា។

លោកជំទាវ បានលើកឡើងថាយុវជនត្រូវពង្រឹង បង្កេីនចំណេះដឹងលើបច្ចេកវិទ្យានិងវិទ្យាសាស្រ្តថ្មីៗ ដើម្បីមានបំណិនប្រសប់ក្នុងការត្រិះរិះពិចារណាធ្វើអ្វីមួយ ដែលផ្តល់ផលប្រយោជន៍ដល់សង្គមគ្រួសារ សហគមន៍ និងសង្គមជាតិ។

សូមបញ្ជាក់ថា យុវជនស្រុកពាមរក៍ បានទទួលចំណេះដឹងស្តីពីការសរសេរព័ត៌មានខ្លី ការបង្កើតប្លង់រូបភាព សម្រាប់ការផ្សព្វផ្សាយលើបណ្តាញសង្គម Facebook, TikTok, Youtube,.. ការកាត់ត និងតម្លើងវីដេអូខ្លី ពីអ្នកជំនាញសារព័ត៌មាននៃបណ្តាញផ្សព្វផ្សាយកម្ពុជា៕

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner