ឯកឧត្តម សោម ស៊ុន បើកកិច្ចប្រជុំត្រួតពិនិត្យផែនការ ត្រៀមរៀបចំបើកយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ

ខេត្តកំពង់ធំ ៖ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារចុះជួយស្រុកស្ទោង និងជាប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង បើកកិច្ចប្រជុំត្រួតពិនិត្យផែនការ ត្រៀមបើកយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ នៅទីស្នាក់ការគណបក្សឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំគណបក្សឃុំ ប្រធានសាខាបក្សភូមិ នៅព្រឹកថ្ងៃទី២៣ខែមេសាឆ្នាំ២០២២។

លោក សូត្រ អ៊ុល ប្រធានគណបក្សឃុំបន្ទាយស្ទោង បញ្ជាក់ពីសកម្មភាពរបស់គណបក្សផ្សេងៗ នៅក្នុងភូមិសាស្រ្តឃុំ ចំណែកលោក ឈុំ ឆៃ ថ្នាក់ដឹកនាំគណបក្សឃុំ បានលើកពីគម្រោងចំណាយថវិកាក្នុងដំណើរការបោះឆ្នោត និងផែនការរៀបចំកម្មវិធីថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត ដោយត្រៀមគ្រប់មធ្យោបាយ និងសមាសភាពចូលរួមឲ្យបានច្រើនកុះករ ដោយគោរពតាមនីតិវិធីច្បាប់នៃការបោះឆ្នោត ។

ឯកឧត្តម សោម ស៊ុន បានថ្លែងនូវការកោតសរ សើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សឃុំ.សាខាបក្សភូមិ រួមជាមួយក្រុមការងារ ដែលបាន បំពេញតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដែលគណបក្សប្រជាជនកម្ពុជាបានប្រគល់ជូន និងបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនដែលត្រូវអនុវត្តន៍ ។

មានដូចជាត្រួតពិនិត្យឯកសារ គ្រប់គ្រាន់សម្រាប់បម្រើឱ្យសមាជិកគណបក្សយើង បានទៅបោះឆ្នោតគ្រប់គ្នាៗ ត្រូវត្រៀមផែនការឲ្យបានច្បាស់លាស់ ក្នុងការជួបជុំសមាជិក សមាជិកា គណបក្សនៅថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងការដង្ហែក្បួននៅថ្ងៃបើកយុទ្ធនាការក្នុងក្របខណ្ឌមូលដ្ឋានឃុំ និងការគ្រោងចំណាយថវិកាសម្រាប់បម្រើឱ្យដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំឲ្យបានសមស្របនៅពេលខាងមុខ ។

ក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់ខេត្ត ថ្នាក់ដឹកនាំគណបក្សឃុំ និងប្រធានសាខាបក្សភូមិ បានឯកភាព គ្នទាំងស្រុងតាមផែនការដែលបានប្រគល់ និងបានប្ដេជ្ញាចិត្តខ្ពស់អនុវត្តឲ្យទទួលបានជោគជ័យ ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅពេលខាងមុខឲ្យបានជោគជ័យដាច់ខាត៕ដោយ ប៊ុន រដ្ឋា

ads banner