ឯកឧត្តម អ៊ុន ចាន់ដាបានដាក់ វិធានការណ៏ចំនួន៣ដើម្បីអនុវត្តការងារប្រយុទ្ធ ប្រឆាំងអំពើជួញ ដូរ មនុស្ស ទទួលបានប្រសិទ្ធភាព

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ចាម: ឯកឧត្តម អ៊ុន  ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនិង ជាប្រធានគណៈកម្មាធិការ ខេត្ត ប្រ យុទ្ធ  ប្រឆាំងអំ ពើ ជួញដូរ មនុស្សមានប្រសាសន៏ថាដើម្បីអនុវត្តការងារ ប្រ យុទ្ធ ប្រឆាំងអំពើជួញ ដូរ មនុស្ស មានប្រសិទ្ធ ភាព ចាំបាច់ ត្រូវអនុវត្ត វិធាន ការណ៏ ចំនួន ៣។ ឯកឧត្តម អភិបាលខេត្ត បាន លើក  ឡើងបែបនេះ  នៅក្នុងកិច្ចប្រជុំគណៈ កម្មាធិការខេត្ត ប្រ យុទ្ធប្រឆាំងអំពើ ជួញដូរមនុស្សនិងក្រុម ជំនាញ ទាំង៦នៅសាលា ប្រ ជុំតូចសាលា ខេត្តនា រសៀលថ្ងៃទី ៣០ តុលាដោយមានការអញ្ជើញចូលរួមមានលោកជំទាវ ប៉ាង ដានី អភិ បាល រងខេត្ត និង ជា ប្រធានលេខា ធិការ ដ្ឋានខេត្តប្រយុទ្ធប្រឆាំងអំពើ ជួញដូរ មនុស្សថ្នាក់ដឹកនាំជំនាញទាំង៦ អាជ្ញាធរស្រុកនិង មន្ទីរពាក់ព័ន្ធមួយចំនួន។
 
នៅក្នុងរបាយការណ៏សកម្មភាពរយៈពេល១០ដែលអានដោយលោកជំទាវ ប៉ាង  ដានី  បញ្ជាក់ថា ក្រុម ជំនាញទាំង៦បានខិតខំបំពេញការងារយ៉ាងសកម្មតាមរយៈការផ្សព្វ ផ្សាយ ជួយអន្តរាគមន៏និង ទប់ ស្កាត់ អំពើ ជួញដូរមនុស្សធ្វើអោយនៅក្នុងខេត្តមានការកាត់បន្ថយច្រើន។ លោកជំទាវមានប្រសាសន៏បន្តទៀត ថាកត្តាទាំងអស់នេះគឺមកពីប្រជាពលរដ្ឋមានការ យល់ដឹងនិង ចូលរួម សហការជាមួយ អាជ្ញាធរសមត្ថ កិច្ច ក្នុងការផ្តល់ព័ត៌មាន និងមានការជួយអន្តរាគមន៏បានទាន់ពេលវេលាពីក្រុមការងារផងដែរ។
 
មានប្រសាសនៅក្នុងកិច្ចប្រជុំ ឯកឧត្តម អ៊ុន  ចាន់ដា បានលើកឡើងថាករអនុវត្តការងាររបស់ក្រុមជំនាញ ទាំង៦ជាច្រើនឆ្នាំកន្លងមកនេះទទួលបានលទ្ធផលល្អនិងមានការកោតសរសើរពីថ្នាក់ដឹកនាំក្រសួង បើធៀបជាមួយភូមិសាស្រ្តបណ្តាខេត្តនៅជុំវិញគឺបានល្អជាងគេ។ប៉ុន្តែក្រុមជនល្មើសនៅតែមានល្បិចកលគ្រប់រូបភាពទោះបីមានការបង្រ្កាបបានច្រើនក៏ដោយពួកគេនៅតែបន្តសកម្មភាពនៅឡើយតាមរយៈការអូសទាញឈានដល់ប្រព្រឹត្តអំពើជួញដូរតាមគ្រប់រូបភាពប្លែកៗ។
 
ឯកឧត្តម អភិបាលខេត្ត  មានប្រសាសន៏បន្តទៀតថាក្រុមការងារជំនាញទាំង ៦ត្រូវពិនិត្យទៅលើ ទំរង់នៃ ការ ជួញ ដូរមនុស្សគឺមាន២ ទីមួយតាមរូបភាពរូបិយសំដៅទៅលើយុវវ័យតាមរយៈរៀបការជាមួយជនបរទេស និងឈានទៅដល់ ការជួញដូរផ្លូវភេទទីពីរគឺរូបភាពអរូបិយដូចជាការជួញដូរកលាំងពលកម្មតាម រយៈធ្វើ ចំ ណាក ស្រុកដោយប្រថុយប្រថានលក់កំលាំងពលកម្មអោយគេក្នុងនោះមួយចំនួនត្រូវបង្ខំអោយប្រើប្រាស់ សារធាតុញៀន។ក្នុងនោះត្រូវបន្តក្តាប់មុខ សញ្ញា ជនងាយរងគ្រោះ និងមុខ  សញ្ញាក្រុម ជន ល្មើស បន្តការ តាម ដានជាប្រចាំទៅលើពលករពលការីនី កម្មករកម្មការីនីដែលធ្វើការនៅក្រៅ ប្រទេស សម្រាប់ ខេត្ត កំពង់ ចាមភាគច្រើនទៅប្រទេសថៃនិងប្រទេសកូរ៉េជាដើម។
 
ឯកឧត្តមបានលើកយកវិធានការចំនួន៣សម្រាប់ក្រុមការងារទាំង៦ត្រូវអនុវត្តបន្ត(១)វិធានការអប់រំ ផ្សព្វ ផ្សាយ ដោយចាំបាច់ត្រូវធ្វើផែនការប្រចាំឆ្នាំអោយបានច្បាស់លាស់គៀងគរកថវិការដើម្បីចុះផ្សព្វផ្សាយក្នុង នោះចងក្រងជាក្រុមដោយបង្កើតតាមរយៈTelegram ឬ  what app ដើម្បីងាយស្រួលក្នុងការផ្តល់ព័ត៌មាន និងទំនាក់ទំនង។(២)បង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួង អង្គភាព ស្ថាប័នពាក់ព័ន្ធជាពិសេស ជាមួយ អង្គការដៃគូដើម្បីរកធនធានក្នុងការទ្រទ្រង់ដល់សកម្មភាពនិងវិធានការណ៏ទី(៣)គឺ វិធានការអនុវត្តច្បាប់ ៕ ហាក់ ចំណុច

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner