ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ធ្វើការអំពាវនាវទៅកាន់បងប្អូនគ្រួសារអតីត យោធិនចូលនិវត្តន៍ និងពិការ ឲ្យបន្តបោះឆ្នោតជូនគណបក្សប្រជាជន នឹងគាំទ្របេក្ខភាពឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្ត!

ព្រះវិហារ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានលើកឡើងថា បើគ្មានសុខសន្តិភាព គ្មានស្ថាបនិកសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន ប្រទេសជាតិ ក៏មិនមានការអភិវឌ្ឍរីកចម្រើនគ្រប់វិសយ័រហូតមកដល់បច្ចុប្បន្ននេះទេ។ ដូច្នេះយើងទាំងអស់គ្នាត្រូវអរគុណសន្តិភាព អរគុណស្ថាបនិកសន្តិភាព អរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ការថ្លែងរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ធ្វើឡើងនៅក្នុងឱកាស ដែលឯកឧត្តម អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី និងដឹកគុណនយោបាយឈ្នះឈ្នះ ឆ្នាំ១៩៩៨ និងរំលឹកដឹងគុណដល់អតីតយោធិន ចូលនិវត្តន៍ និងពិការ នៅទីបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ ក្រោមការខិតខំប្រឹងប្រែងរៀបចំឡើងដោយ ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ ព្រមទាំងថ្នាក់ដឹកនាំក្រោមឱវ៉ាត ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងលើកឡើងទៀតថា ក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាមេដឹកនាំ ធ្វើឲ្យប្រទេសមានសុខសន្តិភាពពេញលេញ តាមរយះនយោបាយ ឈ្នះ ឈ្នះ។ ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមចំណែកការពារសន្តិភាពដែលគណបក្សប្រជាជនកម្ពុជា ជាអ្នកផ្តួចផ្តើមគោលនយោបាយធ្វើឲ្យមានសន្តិភាព ប្រឆាំងអ្នកដែលចង់បំផ្លាញសន្តិភាព រួមចំណែកធ្វើឲ្យមានសន្តិភាព តាមរយះការចូលរួមបោះឆ្នាតជូនគណបក្សប្រជាជនកម្ពុជា នឹងគាំទ្រពេញទំហឹងបេក្ខភាព ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នាពេលអនាគត។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏បានធ្វើការរំលឹកទៅកាន់បងប្អូន ត្រូវខិតខំថែរក្សាសុខភាពឲ្យបានល្អ ពិសេសត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ដូស តាមការកំណត់របស់ក្រសួងសុខាភិបាល ដើម្បីបន្តមើលការអភិវឌ្ឍ រីកចម្រើនរបស់ប្រទេសជាតិបន្តទៀត។

សូមបញ្ជាក់ជូនផងដែរថា បន្ទាប់ពីពិធីសំណេះសំណាល់បានបញ្ចប់ ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ បានរៀបចំពិធីប្រគល់បាច់ផ្កា និងរទេះរុញ ជូនជាកាដូរអនុស្សាវរីយ៍ ដល់បងប្អូនយោធិនចូលនិវត្តន៍ និងពិការ រួមនឹងពិសារបាយសោមគ្គី ដើម្បីជាការឆ្លើយតបគុណបំណាច់ មិនអាចកាត់ថ្លៃបាន របស់បងប្អូនអតីតយោធិនទាំងអស់ ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពជូនប្រទេសជាតិ មាតុភូមិ ៕ សួនលីណា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner