លោក ម៉ាក្រុង ផ្តួលគូប្រជែងដោយទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីបារាំងអាណត្តិថ្មី

ប៉ារីស៖ ប្រធានាធិបតីដែលកំពុងកាន់អំណាចរបស់បារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានឈ្នះ ការបោះឆ្នោតប្រធានាធិបតីបារាំងឆ្នាំ ២០២២ ជាមួយនឹងសំឡេងឆ្នោត ១៨,៧៧៩,៦៤១ ឬស្មើនឹង ៥៨.៥៤ភាគរយនៃសំឡេងគំាំទ្រ។ នេះបើយោងតាមលទ្ធផលបឋមដែលចេញផ្សាយ កាលពីយប់ ថ្ងៃអាទិត្យ ដោយក្រសួងមហាផ្ទៃបារាំង។

លោក អេម៉ានុយអែល ម៉ាក្រុង បានផ្ដួលលោកស្រី ម៉ារីន ឡឺប៉ែន នៅក្នុងការបោះឆ្នោតប្រធានាធិបតី ជុំទី២ និងជាជុំចុងក្រោយនៅថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ដើម្បីបន្តកាន់អំណាចរយៈពេល ៥ឆ្នាំក្នុងអាណត្តិថ្មី។

បើតាមសន្លឹកឆ្នោតដែលរាប់បាន៩៧ភាគរយ លោក ម៉ាក្រុង ទទួលបានសំឡេងគាំទ្រ ៥៨.៥៥ ភាគរយ ស្របពេលដែលគូរប្រជែងរបស់ខ្លួន គឺលោកស្រី ឡឺប៉ែន ទទួលបាន៤១.៤៥ភាគរយ។

បន្ទាប់ពីការចេញលទ្ធផលបោះឆ្នោត លោកស្រី ម៉ារីន ឡឺប៉ែន ក៏បានទទួលស្គាល់បរាជ័យរបស់ ខ្លួនផងដែរ ប៉ុន្តែលោកស្រីអះអាងថា នឹងនៅតែបន្តតស៊ូយកជ័យជម្នះឱ្យបាននៅក្នុងការបោះឆ្នោត សភា បារាំងនាខែមិថុនាខាងមុខ។

សូមរំលឹកផងដែរថា ក្នុងឆ្នាំ២០១៧ លោក ម៉ាក្រុង និងលោក ឡឺប៉ែន ក៏បានប្រកួតប្រជែង ដណ្តើម តំណែងប្រធានាធិបតីបារាំងក្នុងការបោះឆ្នោតមួយ ក្នុងកំលុងពេលដែលលោក ម៉ាក្រុង ត្រូវបាន បោះឆ្នោតជ្រើសរើសដោយទទួលបានសំឡេងគាំទ្រ៦៦.១ភាគរយ៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា + បុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner