ឯកឧត្តម គឹម ណុង ៖ សុខសន្តិភាព និងការសាមគ្គីភាពគ្នាជាធ្លុងមួយ នោះប្រទេសយើងនឹងនៅតែបន្តអភិវឌ្ឍជាប់ជាប្រចាំ

ខេត្តព្រះសីហនុ ៖ ឯកឧត្តម គឹម ណុង អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកកំពង់សីលា និងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំកំពង់សីលា បានលើកឡើងថា សុខសន្តិភាព និងការសាមគ្គីភាពជាធ្លុងមួយនោះយើងនិងនៅតែបន្តបន្តអភិវឌ្ឍន៍បន្ថែមជាប់ជាប្រចាំពីមួយឆ្នាំទៅមួយឆ្នាំ។

ឯកឧត្តម បានបន្ថែមថា ការសាមគ្គីភាពគ្នា គឺជាមាគ៌ានៃសន្តិភាព ដែលធ្វើឱ្យប្រទេសមានពេលវេលាគ្រប់គ្រាន់នៅក្នុងការអភិវឌ្ឍប្រទេសជាតិ ទៅតាមផែនការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ។ ឯកឧត្តម គួសបញ្ជាក់ថា ជាក់ស្តែងផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ ដែលបានសាងសង់ជិតរួចរាល់ជាស្ថាពរ និងប្រពន័្ធហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងមូលដ្ឋានស្រាប់ គឺជាការបង្ហាញពីផល បានមកពីសុខសន្តិភាព ដែលយើងកំពុងមានសព្វថ្ងៃនេះ ។

ការថ្លែងបែបនេះ ធ្វើឡើងនៅក្នុងឱកាស ឯកឧត្តម គឹម ណុង អញ្ជើញជួបសំណេះសំណាល និងរៀបចំពិធីជប់លៀងអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ព.ស ២៥៦៦ នៅក្នុងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ចុងសប្តាហ៍កន្លងទៅនេះ ដោយមានការចូលរួមពីសមាជិកសមាជិកការគណបក្សស្រុក និងឃុំកំពង់សីលា ជាច្រើនរូប។

ឯកឧត្តម បានបន្ថែមថា ឱកាសនៃការអភិវឌ្ឍន៍គឺបងប្អូនយើងត្រូវតែដើរតួនាទីយ៉ាងសំខាន់នៅក្នុងការចូលរួមថែរក្សាសុខសន្តិភាព តទៅមុខទៀតសំរាប់យើង និងសំរាប់កូនចៅជំនាន់ក្រោយ ដែលបន្តឱ្យប្រទេសមានការរីកចំរើន មានឈ្មោះនៅលើឆាកអន្តរជាតិ។

ឯកឧត្តម ក៏បានក្រើនរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋ សូមអញ្ចើញទៅចូលរួម ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីយើងបន្តដឹកនាំប្រទេសតទៅមុខទៀតផងដែរ ៕ ប្រភព ៖ ខេត្តព្រះសីហនុ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner