ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី២៥ មេសា ២០២២
នៅកម្ពុជា វិបត្តិនៃជំងឺកូវីដ១៩ បានបណ្ដាលឱ្យមានការចាត់វិធានការតឹងរ៉ឹង និងឈានទៅដល់ការសម្រេចបិទព្រំប្រទល់ ប៉ុន្តែសេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញនៅក្នុងឆ្នាំ២០២១ ជាមួយអត្រាកំណើនវិជ្ជមានប្រមាណ ៣%
ការងើបឡើងវិញនេះឆ្លុះបញ្ចាំងឱ្យឃើញពីការចូលរួមយ៉ាងសកម្មរបស់ប្រជាជនកម្ពុជា អង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ព្រមទាំងបណ្តាប្រទេសជាមិត្ត ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា
ជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី កំពុងបង្កើតជាបញ្ហាប្រឈមជាច្រើន ជាពិសេសបញ្ហាកង្វះថាមពល ការកើនឡើងខ្ពស់នៃតម្លៃប្រេងឆៅ និងកំណើននៃអត្រាអតិផរណា ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងខ្សែច្រវាក់ផលិតកម្មតំបន់ និងសកល
កម្ពុជាសូមសាទរចំពោះការបង្កើត ស្ថនកុងស៊ុលកិត្តិយសអ៊ីតាលី នៅកម្ពុជានៅក្នុងឆ្នាំ២០២០ និងភាពរីកចម្រើន និងភាពសកម្មនៃសហគមន៍ធុរកិច្ចអ៊ីតាលី ជាពិសេសសមាគមធុរកិច្ចអ៊ីតាលីកម្ពុជា
សម្តេចអំពាវនាវជាថ្មីឱ្យពលរដ្ឋចាក់វ៉ាក់សាំងដូសទី៣ ដែលជាកាតព្វកិច្ចតម្រូវតែម្តង
នៅថ្ងៃទី១៧ មីនា ២០២២ កម្ពុជាបានសម្រេចលុបចោលនូវលក្ខខណ្ឌតម្រូវទាំងអស់សម្រាប់អ្នកដំណើរមកពីបរទេស ដែលបានចាក់វ៉ាក់សាំងពេញលេញ
សម្តេចចង់ឱ្យដកចេញកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីធ្លាសាធារណៈ ក៏ប៉ុន្តែតម្រូវឱ្យពាក់ម៉ាស់នៅតាមទីកន្លែងដែលបិទជិត
សម្តេចបានព្យាករណ៍ថា ការពាក់ម៉ាស់ធ្វើឱ្យពលរដ្ឋកម្ពុជាចំណាយប្រមាណ៣ម៉ឺនដុល្លារ ក្នុង១ថ្ងៃ
ថ្ងៃនេះកម្ពុជាមានអត្រាឆ្លងត្រឹមតែ១២ករណីតែប៉ុណ្ណោះ ដែលអត្រាឆ្លងនេះមានកម្រិតទាបណាស់ ចាប់តាំងពីក្រោយបុណ្យចូលឆ្នាំ
វ៉ាក់សាំងបង្ការកូវីដ១៩ នឹងមកដល់ជាបន្តបន្ទាប់ ជាង២០លានដូសថែមទៀត ខណៈដែលនៅក្នុងឃ្លាំងរបស់យើងនៅសល់ជាង១១លានដូស