នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ដឹកនាំក្រុមការងារ SOMTC-កម្ពុជា ចូលរួមកម្មវិធីដាក់ដំណើរការជាផ្លូវការនូវរបាយការណ៍ ស្ដីពីការអនុវត្តគោលការណ៍មិនដាក់ទណ្ឌកម្មលើជនរងគ្រោះដោយអំពើជួញដូរមនុស្សក្នុងក្របខណ្ឌអាស៊ាន
ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ និងជាប្រធានក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា (SOMTC) បានអញ្ជើញដឹកនាំក្រុមការងារ SOMTC-កម្ពុជា ចូលរួមកម្មវិធីដាក់ដំណើរការជាផ្លូវការនូវរបាយការណ៍ ស្ដីពីការអនុវត្តគោលការណ៍មិនដាក់ទណ្ឌកម្មលើជនរងគ្រោះដោយអំពើជួញដូរមនុស្សក្នុងក្របខណ្ឌអាស៊ាន តាមរយៈប្រព័ន្ធវីដេអូសន្និសីទ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកានៃក្រុមការងារ SOMTC-កម្ពុជា ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរនាព្រឹកថ្ងៃទី២៥ខែមេសា ឆ្នាំ២០២២ នៅក្រសួងមហាផ្ទៃ។
សូមជម្រាបជូនផងដែរថា កម្មវិធីនេះត្រូវបានសហការរៀបចំដោយ SOMTC-កម្ពុជា SOMTC-ហ្វីលីពីន AICHR-ឥណ្ឌូនេស៊ី និង ASEAN-Australia Counter Trafficking (ASEAN-ACT)។ នាឱកាសនេះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ប្រធានក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា (SOMTC) ក៏បានថ្លែងនូវមតិស្វាគមន៍ និងបើកដាក់ឱ្យដំណើរការជាផ្លូវការនូវរបាយការណ៍ ស្ដីពីការអនុវត្តគោលការណ៍មិនដាក់ទណ្ឌកម្មលើជនរងគ្រោះដោយអំពើជួញដូរមនុស្សក្នុងក្របខណ្ឌអាស៊ាន នេះផងដែរ៕ដោយ-រ៉ាវុធ












