តំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀងជួបសំណេះសំណាល និងសួរសុខទុក្ខសិក្ខាកាមវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៧

កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ឯក ឌី ពៅ ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា តំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកង យោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស កាលព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីកក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខសិក្ខាកាមវគ្គហ្វឹកហ្វឺនជំនាញ អង្គរក្សពិសេស ជំនាន់ទី២៧ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន បញ្ជាការដ្ឋានអង្គរក្សភ្នំស្រង់។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ឌី ពៅ បានរំលឹកថា នេះជាលើកទី២ ហើយ ដែលលោកមកធ្វើបទឧទ្ទេសនាម (លើកទី១ ជំនាន់ទី២៦៖ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១) ហើយលោកក៏ធ្លាប់អមដំណើរលោកឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត មកបើកវគ្គហ្វឹកហ្វឺន បណ្តុះបណ្តាលជំនាញអង្គរក្សពិសេសជំនាន់ទី២៧ កាលពីថ្ងៃទី២៥ ខែធ្នូ ២០២១ផងដែរ។

លោកឧត្តមសេនីយ៍ឯក ឌី ពៅ បានបន្ដទៀតថា បទឧទ្ទេសនាមនេះ ធ្វើឲ្យលោកនឹកឃើញ ការឆ្លងកាត់វគ្គបណ្តុះបណ្តាលជំនាញកងអង្គរក្សកាលពីកំឡុងឆ្នាំ ១៩៩៧ ១៩៩៨ (ប្រឆាំង ភេវរកម្ម) ។ បន្ថែមពីនេះ លោកបានណែនាំគោលការណ៍វិន័យ ដល់សិក្ខាកាមកំពុង ហ្វឹកហ្វឺន ត្រូវអនុវត្តឲ្យបានដាច់ខាត តាមការណែនាំរបស់នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ឌី ពៅ ក៏បានចុះពិនិត្យមើលអគារទីចាត់ការ និងបណ្ដាល័យ ដែលជាការផ្ដួចផ្ដើមគំនិតសាងសង់របស់លោក តម្លៃជាង១០ម៉ឺនដុល្លារ ដែលទើបបញ្ចប់ការសាងសង់រួចរាល់៕
ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner