បណ្ឌិត្យសភានគរបាលកម្ពុជា នឹងរៀបចំពិធីក្រុងពាលីបើកការដ្ឋានសាងសង់អគារហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លីទំនើប

ឯកឧត្តមនាយឧត្តមសេនីយ៍សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងពិធីក្រុង ពាលីបើកការដ្ឋានសាងសង់អគារហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លីទំនើប ស្របតាមស្តង់ដាអន្តរជាតិ មួយខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងទទួលបន្ទុកក្នុងការសាងសង់ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ជាប្រធានវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត១។

អគារនេះ មានទំហំ ២០ម៉ែត្រx៤០ម៉ែត្រ ដែលត្រូវសាងសង់លើទីតាំងអគារក្បាច់គុនចាស់ ដោយបំពាក់សម្ភារៈទំនើប ដើម្បីបម្រើដល់ការហ្វឹកហាត់បាញ់គ្រាប់ពិតសម្រាប់អាវុធខ្លីរបស់និស្សិត សិក្ខាកាម និងសិស្សនគរបាល ដែលបានមកសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា។

នេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់បណ្ឌិត្យសភា ដែលសម្រេចបានក្នុងការអភិវឌ្ឍហេដ្ឋ រចនាសម្ព័ន្ធរឹងស្របតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួន សំដៅលើកកម្ពស់គុណភាពអប់រំ និងលើកកម្ពស់ សមត្ថភាពវិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិ ដើម្បីបម្រើជាតិនិងប្រជាពលរដ្ឋ ក្នុងវិស័យសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយប្រសិទ្ធភាពក្រោមដំបូលសន្តិភាព។

ឯកឧត្តមនាយឧត្តមសេនីយ៍សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យ សភានគរបាលកម្ពុជាបានបញ្ជាក់ថាវឌ្ឍភាពយ៉ាងខ្លាំងរបស់បណ្ឌិត្យសភានគរបាលកម្ពុជានាពេលបច្ចុប្បន្ននេះដោយសារតែមានការឧបត្ថម្ភគាំទ្រទាំងថវិកានិងសម្ភារៈពីណាក់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៍ឈ្លាសវៃបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំបញ្ជាដោយផ្ទាល់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងការខិតខំប្រឹងប្រែងរបស់ដឹកនាំ គ្រូនគរបាលជាតិ និងមន្ត្រីទាំងអស់របស់បណ្ឌិត្យសភានគរបាលកម្ពុជា ព្រមទាំងការជួយឧបត្ថម្ភពីសម្បុរសជននានាផងដែរ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner