លោក វ្ល៉ាឌីមៀ ពូទីន៖ ការប៉ុនប៉ងរបស់លោកខាងលិចដើម្បីបំបែកបំបាក់សង្គមរុស្ស៊ីបានបរាជ័យ

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃចន្ទបានអះអាងថា លោកខាងលិចបានបរាជ័យក្នុងការប៉ុនប៉ងរបស់ខ្លួន ដើម្បីបំបែកបំបាក់សង្គមរុស្ស៊ី និងបំផ្លាញរុស្ស៊ីពីខាងក្នុង។

ក្នុងកំលុងកិច្ចប្រជុំពង្រឹងនៃក្រុមប្រឹក្សាការិយាល័យអគ្គរដ្ឋអាជ្ញារបស់ប្រទេសរុស្ស៊ី លោក ពូទីន បានកត់សម្គាល់ថា លោកខាងលិច និងសម្ព័ន្ធមិត្តរបស់ខ្លួនកំពុងជំរុញឱ្យទីក្រុងកៀវ ប្រើប្រាស់ធនធានទាំងអស់របស់ខ្លួន ដើម្បីយកឈ្នះនៅលើសមរភូមិ។

លោកបន្ថែមថា សង្គមរបស់យើងបានបង្ហាញពីភាពចាស់ទុំ នៃសាមគ្គីភាព និងបានបង្ហាញការគាំទ្រដល់កងកម្លាំងប្រដាប់អាវុធរបស់យើង ដែលកំពុងធានាសន្តិសុខដោយគ្មានលក្ខខណ្ឌរបស់រុស្ស៊ី។

បើតាមប្រធានាធិបតីរុស្សីរូបនេះ ប្រទេសខ្លួនមានសមត្ថភាពពេញលេញក្នុងការទ្រទ្រង់សេដ្ឋកិច្ចឱ្យមានស្ថិរភាពស្ថិតក្រោមលក្ខខណ្ឌបច្ចុប្បន្ន ដោយគាំទ្រដល់វិស័យផលិតកម្មធំៗ ហើយក្នុងពេលជាមួយគ្នានេះ ក៏ធានាបាននូវសេរីភាពសហគ្រិន និងបង្កើតយន្តការដែលអាចបត់បែនបាន សម្រាប់សកម្មភាពអាជីវកម្ម ដើម្បីការពារការខ្វះខាតទំនិញ ក៏ដូចជាការកើនឡើងតម្លៃ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner