ក្រុម Impunity KH ឈ្នះជើងឯកលីគអាជីពកីឡាអេឡិចត្រូនិក MPL-KH អមជាមួយប្រាក់រង្វាន់១៦០០០ដុល្លារ

ក្រុមImpunity KHបានក្លាយជាជើងឯកលិគអាជីពកីឡាអេឡិចត្រូនិក MPL-KH នៅកម្ពុជាសម្រាប់វិញ្ញាសា Mobile Legends: Bang Bang ដោយយកឈ្នះក្រុមខ្លាំង See You Soonយ៉ាងលំបាកក្នុងវគ្គផ្តាច់ព្រ័ត្រ នាល្ងាចថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០២២ ក្រសោបបានទឹកប្រាក់រង្វាន់រហូតដល់ទៅ១៦០០០ដុល្លារអាមេរិក។

លោក លន់ សាមឌី អគ្គលេខាធិការ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានលើកឡើងថា ឆ្លងកាត់ការប្រកួតចំរាញ់អស់រយៈពេលជាច្រើនសប្តាហ៍សង្កេតឃើញថា ក្រុមដែលចូលរួមប្រកួតប្រជែងទាំងអស់រីកចំរើនខ្លាំង ដែលនេះ បានសរបញ្ជាក់ឲ្យឃើញថា វិស័យកីឡាអេឡិចត្រូនិកកម្ពុជាកំពុងអភិវឌ្ឍ។

អគ្គលេខាធិការខាងលើ បានគូបញ្ជាក់ទៀតថា ក្រុមខ្លាំងទាំង៤ដែលឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះ ពិតជាធ្វើបានល្អខ្លាំងណាស់ គឺការប្រកួតប្រជែងរបស់ពួកមានភាពស្វិតស្វាញ និង បច្ចេកទេសកម្រិតខ្ពស់។

លោក ក្នុងនាម តំណាងឲ្យប្រធានសហព័ន្ធកីឡាអេឡិចត្រនិកកម្ពុជា និងគ្រួសារអេឡិចត្រូនិកម្ពុជាទាំងអស់ សង្ឈឹមយ៉ាងមុតមាំថា ក្រុមទាំង៤ មានជើងឯក៖ Impunity KH ជើងឯករង៖ See You Soon ក្រុមលេខ៣៖ Team Max និង ក្រុមលេខ៤៖ Burn X Flash នឹងធ្វើឲ្យកំណត់ត្រាលិគអាជីពកីឡាអេឡិចត្រូនិក MPL-KH នៅកម្ពុជាប្រែប្រួល។

ទន្ទឹមជាមួយគ្នានេះ លោក អគ្គលេខាធិការ តំណាងឲ្យសហព័ន្ធ សូមជម្រុញលើកទឹកចិត្តឲ្យក្រុមជាប់ជ័យលាភីជើងឯក និងក្រុមជើងឯករង បន្តខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពនៅក្នុងក្រុមអភិវឌ្ឍក្លាយជាក្រុមសក្កានុពលសម្រាប់កម្ពុជាត្រៀមប្រកួតប្រជែងតំណាងកម្ពុជាលើឆាកអន្តរជាតិ។ជាមួយគ្នានោះ លោក តំណាងសហព័ន្ធ និងគ្រួសារកីឡាអេឡិចត្រូនិកកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនទូរសព្ទ Smart ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម TikTok និងភេសជ្ជៈ Sting ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់ក្រុមហ៊ុន MOONTON Games ដែលជាក្រុមហ៊ុនរៀបចំ បង្កើតឲ្យមានព្រឹត្តិការណ៍ប្រកួតផ្តល់ឱកាសដល់យុវជនកម្ពុជា បានប្រកួតប្រជែងបញ្ចេញសមត្ថភាព។

គួរបញ្ជាក់ថា ក្រុម Impunity KH ដែលជាក្រុមជើងឯក ទទួលបានប្រាក់រង្វាន់១៦០០០ដុល្លារអាមេរិក ក្រុមជើងឯករង See You Soon ទទួលបានប្រាក់រង្វាន់ ៨ ០០០ ដុល្លារអាមេរិក ក្រុម Team Max ជាប់ចំណាត់លេខ៣ ទទួលបានប្រាក់រង្វាន់ ៥ ០០០ ដុល្លារអាមេរិក និងក្រុម Burn X Flashជាប់ចំណាត់ លេខ៤ទទួលបានប្រាក់រង្វាន់ ៣ ០០០ ដុល្លារអាមេរិក៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner