កម្ពុជា-ម៉ាល់ឌីវ ជំរុញឱ្យមានជើងហោះហើរត្រង់មកកាន់កម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការណ៍ទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ

(ភ្នំពេញ)៖ កម្ពុជា និងម៉ាល់ឌីវ បានពិភាក្សាគ្នាលើការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ការតភ្ជាប់ជើងហោះហើរ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ និងការជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងកម្រិតទេសចរណ៍អន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអង្គការទេសចរណ៍ពិភពលោក ព្រមទាំង ដើម្បីបើកផ្លូវឱ្យកាន់តែទូលំទូលាយថែមទៀត ដើម្បីពង្រឹង និងបង្កើតកិច្ចសហប្រតិបត្តិការណ៍ទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ ។ ការឯកភាពគ្នានេះ ត្រូវបានលើកឡើង ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Mohamed Jinah ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋម៉ាល់ឌីវ ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នាទីក្រុងបាងកក ប្រទេសថៃ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍។
លោក Mohamed Jinah ឯកអគ្គរដ្ឋទូតម៉ាល់ឌីវ ក៏បានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការគ្រប់គ្រងស្ថានភាពឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំង ក៏ដូចជាតួនាទីដ៏សំខាន់របស់កម្ពុជាជាប្រធានអាស៊ានប្តូរវេន ព្រមទាំងតួនាទីនៅក្នុងតំបន់ជាដើម។
ជាការឆ្លើយតបឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានថ្លែងថា កម្ពុជា ក៏បានអរគុណដល់ប្រទេសម៉ាល់ឌីវ ដែលបានបញ្ជូនមន្ត្រីទេសចរណ៍របស់ខ្លួនមកចូលក្នុងព្រឹត្តិការណ៍ ក៏ដូចជាកិច្ចប្រជុំអន្តរជាតិនៅកម្ពុជាកន្លងមក ជាពិសេស នៅឆ្នាំ២០១៩។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនដល់ឯកអគ្គរដ្ឋទូតម៉ាល់ឌីវ ពីស្ថានភាពកាន់តែប្រសើរឡើង ហើយស្ទើរតែដូចប្រក្រតីភាពឡើងវិញមុនការរីករាលដាលជំងឺកូវីដ១៩ ដោយផ្តោតសំខាន់ទៅលើប្រសិទ្ធភាព និងការគ្រប់គ្រងកូវីដ១៩ នៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រកបដោយភាពឆ្លាតវៃ ហើយបានទទួលយកនូវចាត់ទុកការចាក់វ៉ាក់សាំង ដើម្បីបន្សាំក្នុងសហគមន៍ជាយុទ្ធសាស្ត្រគន្លឹះ ដើម្បីបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ។ ជាមួយគ្នានេះដែរ ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា បច្ចុប្បន្នសកម្មភាពសង្គមសេដ្ឋកិច្ច និងស័យទេសចរណ៍ ក៏បើកឡើងវិញនៅក្នុងប្រក្រតីភាពថ្មី និងបន្តវិធានការសុវត្ថិភាពមួយចំនួនផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា កម្ពុជាបានទទួលយកភ្ញៀវទេសចរអន្តរជាតិចាក់វ៉ាក់សាំង ដោយតម្រូវឱ្យបង្ហាញតែកាតចាក់វ៉ាក់សាំង ហើយសុំវីហ្សា ជាក្រោយក៏បានពេលមកដល់កម្ពុជា ចំនុចនេះទើបធ្វើឲ្យកម្ពុជាឈានមុខគេ ក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិ ស្របពេលកំណើនទេសចរណ៍ក្នុងស្រុកក៏មានការកើនឡើងតាមការរយៈដកចេញ និងរឹតបន្តឹងផ្នែកសុខាភិបាល ព្រមទាំងវិធានការមួយចំនួនជាដើម។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីសមិទ្ធផលសំខាន់ៗ ជាពិសេសអំឡុងពេលកូវីដ១៩នេះ នៅឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសង្កត់ធ្ងន់ថា កម្ពុជាបានយកវិបត្តិកូវីដ១៩ អោយក្លាយជាឪកាស ដើម្បីអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ផ្លូវថ្នល់ទៅដល់វិស័យទេសចរណ៍ ដូចជា ខេត្តសៀមរាប និងខេត្តព្រះសីហនុ ត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួកយកភ្ញៀវទេសចរអន្តរជាតិក្រោយកូវីត ។ ឯកឧត្តម ថោង ខុន «ក៏បានស្នើសុំ និងមានការឯកភាពគ្នាភាគីទាំងពីរនេះ គឺធ្វើយ៉ាងណាជំរុញឱ្យមានការហោះហើរទៅវិញទៅមក ម៉ាល់ឌីវ-កម្ពុជា ជាពិសេស ផ្លាស់ប្តូរបទពិសោធន៍គ្នា ទៅលើទេសចរណ៍កោះ ដើម្បីអភិវឌ្ឍកោះរៀងខ្លួន គឺទេសចរណ៍កោះនៅកម្ពុជា»។
ជាការឆ្លើយតបឯកអគ្គរដ្ឋទូតម៉ាល់ឌីវ បានគាំទ្រឱ្យកម្ពុជា ធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការអង្គការទសចរណ៍ពិភពលោក សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក និងគណៈកម្មការទេសចរណ៍ពិភពលោក សម្រាប់អាស៊ីបូព៌ា ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner