ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមកំណត់ទំនាក់ទំនងរបស់អ្នក ជាមួយនឹងមិត្តរួមការងារ និងដៃគូសហប្រតិបត្តិការណ៍នានា។ បើអាចធ្វើទៅបាន សូមកុំចូល រួមក្នុងកិច្ចប្រជុំ និងការចរចាពីព្រោះទំនងជាអ្នកអាចជួបបញ្ហា ឬដែលមិនអាចធ្វើឲ្យគេយល់ ដឹងពីបំណងប្រាថ្នារបស់អ្នកបានទេ។ ស្ថានភាពរបស់អ្នកនៅពេលនេះគឺមានភាពសុខសាន្ត និងគំនិតដែលប្រមូលផ្តុំគ្នាបានល្អ ប៉ុន្តែសូមកុំទាន់បោះបង់ចោលថាមពលច្រើន និងលុយ កាក់ជុំវិញការធ្វើកិច្ចព្រមព្រៀង។ ដោយឡែក លោកអ្នកអាចយកឈ្នះនូវស្ថានភាពលំបាក បានប្រសិនបើអ្នកព្យាយាមយល់ដឹងពីវា។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តណែនាំលោកអ្នកកុំឲ្យរស់នៅជាមួយកំហុស សូមអោយអតីតកាល ឬបញ្ហាដែលធ្លាប់ជួបប្រទះដែលរំខានដល់ការគិត ក៏ដូចជាភាពក្លា ហានរបស់អ្នកកប់នៅក្នុងអតីតកាល។ ក្នុងនោះសូមចងចាំថា លោកអ្នកប្រហែលជាត្រូវខិត ខំប្រឹងប្រែងខ្លាំងចំពោះរាល់ការងារទាំងអស់ ពិសេសបំផុតគឺនៅពេលព្រឹកតែម្តង។ ចាប់ពី ពេលថ្ងៃត្រង់ទៅ ស្ថានភាពលំបាកៗនឹងត្រូវបានផ្លាស់ប្តូរទៅជាល្អប្រសើរវិញបាន ដូច្នេះសូម កុំតានតឹងពេក។ ក្រៅពីនេះ លោកអ្នកទទួលបានការគិតដែលសមហេតុផលល្អណាស់។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ធ្វើសកម្មភាព នោះទេ ដូច្នេះសូមផ្អាកការងារសំខាន់ៗរហូតដល់ថ្ងៃក្រោយ។ សូមធ្វើការងារដែលសាម័ញ្ញ កុំចំណាយដើមទុនច្រើន កុំចំណាយកំលាំងចំពោះការងារដែលមិនមែនស្ថិតក្រោមវិជ្ជាជីវៈ ឬការទទួលខុសត្រូវរបស់អ្នក។ ក្នុងនោះដែរ សូមបោះបង់ចោលបំណងប្រាថ្នាទាំងឡាយ ណាដែលរំពឹងថានឹងធ្វើក្នុងពេលតែមួយ។ វាគឺគ្រប់គ្រាន់ប្រសិនបើលោកអ្នកចំណាយពេល វេលាជាមួយការងារណាដែលសំខាន់។ ក្រៅពីនេះ វាកាន់តែប្រសើរទៅទៀត ប្រសិនបើអ្នក មិនដឹកនាំការងារជាសាធារណៈ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមកំណត់ការធ្វើទំនាក់ទំនង ជាមួយសហការី ក៏ដូចជាដៃគូជំនួញ។ រឹតតែពិសេសជាងនេះ សូមកុំចូលរួមក្នុងការប្រជុំ ចរចា ដោយសារយោបល់របស់អ្នកហាក់មិនអាចទទួលបានការយល់ដឹងនោះទេ។ ក្រៅពី នេះព្យាយាមការពារខ្លួនឯងកុំឲ្យបាត់បង់ជំហរ។ អ្នកអាចចូលរួមការងារមួយចំនួនបាន ប៉ុន្តែក៏មិនចាំបាច់ធ្វើការងារនោះដើម្បីបង្ហាញអ្នកណាដែរ។ សូមអ្នកព្យាយាមធ្វើការងារ សម្រាប់ទិន្នផល និងភាពចម្រើនលូតលាស់របស់ខ្លួន។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះបញ្ហាហិរញ្ញវត្ថុតូចតាចមួយចំនួនអាចនឹងកើតឡើង ហើយប្រសិនបើអ្នកមិនយកចិត្តទុកដាក់ដោះស្រាយឲ្យបានលឿននោះទេ វានឹងបណ្តាល ឲ្យកើតមានបញ្ហាធ្ងន់ធ្ងរបាន។ ទន្ទឹមនឹងនោះ សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់នៅពេលចំណាយ លុយកាក់ ដោយសារផលនឹងមិនសមស្របជាមួយដើមទុនដែលអ្នកបោះចេញនោះទេ។ យកល្អសូមធ្វើការងារនានាទៅតាមគម្រោងផែនការដែលបានរៀបចំ ហើយធ្វើយ៉ាងណា ទទួលខុសត្រូវលើការងារនោះឲ្យអស់ពីសមត្ថភាព។ បន្ថែមពីនេះ មិនគួរធ្វើឲ្យមានការ រង្គាសចិត្តក្នុងទំនាក់ទំនងជាមួយមិត្តរួមការងារដែលនៅប្រកៀកនឹងអ្នកនោះទេ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ មានការព្យាករណ៍ដ៏សុទិដ្ឋិនិយមបំផុតសម្រាប់ ការងាររបស់លោកអ្នកបច្ចុប្បន្ន និងការងារទៅថ្ងៃអនាគត។ លោកអ្នកទទួលបានភាពឆ្លាត វៃ រហ័សរហួន និងការគិតពិចារណាដែលសមហេតុផលល្អ ដែលនេះជាកត្តាចំបងឲ្យអ្នកអាច យកឈ្នះដៃគូ ឬមនុស្សដែលតែងមើលបំណាំចំពោះការអនុវត្តការងាររបស់អ្នក។ ក្នុងនោះ សូមលោកអ្នកចងចាំថា លោកអ្នកក៏អាចជួបនឹងស្ថានភាពមិនប្រក្រតីដែលកើតឡើងពី មជ្ឈដ្ឋានខាងក្រៅផងដែរ ដូច្នេះសូមប្រុងប្រយ័ត្ន ហើយគិតគូរឲ្យបានច្រើនមុនការជឿជាក់។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃឡើងខ្ពស់ត្រដែត។ លោកអ្នកទទួលបានភាពច្នៃប្រឌិតក្នុងការងារបាន យ៉ាងខ្ពស់។ ការប្រាស្រ័យទាក់ទង់ក្នុងបរិស្ថានភខាងក្រៅទាំងអម្បាលមាន ហាក់មានភាព វិជ្ជមានបំផុត។ លើសពីនេះ លោកអ្នករំពឹងថានឹងទទួលបានការផ្តល់ជូន ឬលាភសក្ការៈពី មនុស្សដែលធ្លាប់ស្គាល់គ្នាផងដែរ។ ផ្ទុយទៅវិញ ហាមប្រាមដាច់ខាតមិនឲ្យមានការអស់ សង្ឃឹម កុំបោះបង់ការតាំងចិត្តនៅពេលនេះ ពិសេសកុំទាន់ផ្លាស់ប្តូរទីកន្លែងការងារ។ ដោយ យោងទៅលើចំណុចវិជ្ជមានជាច្រើនក្នុងពេលនេះ លោកអ្នកមិនចាំបាច់ត្រូវព្រួយបារម្ភ ចំពោះហេតុការណាមួយនោះទេ និងសូមធ្វើអ្វីដែលអ្នកប្រាថ្នា។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពព្រមានថា ការរាំងស្ទះក្នុងកិច្ចការ និងរបររកស៊ីអាចនឹងកើតឡើងក្នុងទំហំធំក្នុងពេលនេះ ដូច្នេះសូមលោកអ្នកធ្វើការងារ ដោយសន្សឹមៗ កុំទុនច្រើន កុំផ្លាស់ប្តូរកន្លែងការងារ និងសូមកុំជឿជាក់តាមការផ្តល់ជូនរបស់ នរណាម្នាក់ដោយងាយឲ្យសោះ។ បើទោះបីជាស្ថានភាពក្នុងថ្ងៃនេះហាក់មិនអំណោយផល មិនធ្វើឲ្យអ្នកទទួលបានផលចំណេញតាមបំណងក្តី នៅក្នុងអនាគតដ៏ខ្លីខាងមុខនេះ អាជីព របស់អ្នកនឹងមានភាពរីកចម្រើនបំផុត ហេតុនេះសូមអត់ធ្មត់ ធ្វើយ៉ាងណាឲ្យពេលវេលា កន្លងផុតទៅសិន។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពរបស់អ្នកនៅក្នុងថ្ងៃនេះកំពុងទទួល បានសកម្មភាពដ៏រស់រវើក ភាពសម្បូរបែបក្នុងគំនិត ព្រមទាំងឳកាសដ៏ល្អជាច្រើន។ ផលចំណេញនៅក្នុងពេលនេះក៏មានទំហំធំផងដែរ ដូច្នេះសូមកុំបារម្ភពីការខាតបង់ ឬស្រពិចស្រពិលពីជំហានរបស់អ្នកឡើយ។ ទោះបីជាយ៉ាងនេះ សូមកុំសម្រាកមុនម៉ោង ព្យាយាមបំពេញការងារដែលស្ថិតក្រោមការទទួលខុសត្រូវឲ្យបានលឿន និងរួចរាល់ទាំង អស់។ ដោយឡែក លោកអ្នកទទួលបានការគិតដែលសមហេតុផលណាស់ ដែលចំណុចនេះ ធ្វើឪ្យអ្នកអាចយកឈ្នះស្ថានភាពជាច្រើន និងធ្វើឲ្យមានភាពស្រុះស្រួលគ្នាក្នុងទំនាក់ទំនង បានល្អ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងារ និងអាជីវកម្មទាំងឡាយរបស់ អ្នកកំពុងមានផ្លែផ្កាយ៉ាងល្អប្រសើរ និងត្រចេះត្រចង់បំផុត ដូច្នេះលោកអ្នករំពឹងថានឹងទទួល បានពត៌មានដែលគួរឲ្យរីករាយជាច្រើនទាក់ទងនឹងលុយកាក់ សម្ភារៈ ក៏ដូចជាឳកាស សម្រាប់អភិវឌ្ឍន៍ការងារក្នុងពេលនេះ និងក្នុងអនាគត។ សូមមានការពេញចិត្តចំពោះការ ខិតខំប្រឹងប្រែងកន្លងមករបស់ខ្លួន ហើយសូមបន្តការខិតខំប្រឹងប្រែងនេះជានិច្ច។ ដោយឡែក សូមកំណត់ការជឿទុកចិត្ត ពីព្រោះទឹកចិត្តទន់ជ្រាយរបស់អ្នកអាចបណ្តាល ហានិភ័យបាន។  

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពថ្ងៃនេះ សូមណែនាំឲ្យអ្នកយក ចិត្តទុកដាក់ចំពោះមធ្យោបាយនានាដើម្បីបង្កើនកំរិតហិរញ្ញវត្ថុ។ អ្នកអាចចាប់រកការងារក្រៅ ម៉ោងផ្សេងទៀតដែលសក្តិសមនឹងអ្នក ហើយដែលមិនរំខានចំពោះពេលវេលា និងសុខភាព ធ្ងន់ធ្ងរពេកនោះទេ។ លោកអ្នកត្រូវការលំនឹងហិរញ្ញវត្ថុយ៉ាងខ្លាំង ដូច្នេះការចាយវាយ ឬចំណាយលុយកាក់ច្រើននៅពេលនេះមិនល្អប្រសើរនោះទេ។​ ក្នុងស្ថានភាពខ្លះអ្នកអាច ខកចិត្តក្នុងវិជ្ជាជីវៈ ឬមិនអាចទទួលបានលទ្ធផលតាមការសុបិន្តនោះទេ ដូច្នេះសូមកុំរំពឹង ច្រើន។ ខិតខំបំពេញការងារដែលស្ថិតក្រោមការទទួលខុសត្រូវនៅថ្ងៃនេះ វានឹងគ្រប់គ្រាន់។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចធ្វើការងារឲ្យសម្រេចទិន្នផលល្អ ប្រសើរបាននៅក្នុងថ្ងៃនេះ ប៉ុន្តែផលលំបាកក៏មានមិនតិចប៉ុន្មាននោះដែរ។ ព្យាយាមជ្រើស រើសការងារជាអាទិភាព បោះបង់ការប៉ងប្រាថ្នាឈប់សម្រាក ឬធ្វើដំណើរកំសាន្តសិន ហើយ ពិនិត្យតាមដានប្រមូលយកពត៌មានសំខាន់ៗដែលបានកើតឡើង។ លោកអ្នកក៏អាចសុំ ជំនួយពីមនុស្សនៅក្បែរខ្លួនបានប្រសិនបើអ្នកត្រូវការ។ ប៉ុន្តែក្នុងពេលស្របគ្នានេះ ក៏សូម មានភាពអត់ធ្មត់ រក្សាអាកប្បកិរិយាវិជ្ជមានទាំងឡាយចំពោះមនុស្សនៅជុំវិញខ្លួន។

ចំណាំ៖

ឆ្នាំទាំង៤ ម្សាញ់ មមី វក រកា រាសីឡើងខ្ពស់ត្រដែត។ លាភសំណាងជាសម្ភារៈ និងជាលុយកាក់ហូរចូលផ្ទះរបស់អ្នកមិនដាច់នោះទេ។   

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner