សម្តេចតេជោអនុញ្ញាតគណៈប្រតិភូកីឡាជម្រើសជាតិចូលជួបមុនការចេញទៅប្រកួតវៀតណាម (Video Inside)

កីឡាករជម្រើសជាតិកម្ពុជា និងគ្រូបង្វឹកចំនួន៤៥០នាក់ដែលត្រៀមចួលរួមកីឡាស៊ីហ្គេម ក្នុងប្រទេសវៀតណាមក្នុងខែឧសភាខាងមុខនេះ នឹងត្រូវអនុញ្ញាតការចូលជួបសម្តេចតេជោ ហ៊ុន សែន ដើម្បីទទួលការអនុសាសន៍ណែនាំ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក វ៉ាត់ ចំរើន បានថ្លែងថាការចូលជួបសម្តែងការគួរសម ដើម្បីការទទួលអនុសាសន៍ណែនាំនឹងធ្វើ នៅថ្ងៃទី២៨មេសាខាងមុខនេះ។ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅវៀតណាម នឹងត្រូវបើកការប្រកួតផ្លូវការនៅថ្ងៃទី១២-ឧសភា និងពិធីបិទការប្រកួតនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។

កីឡាករកម្ពុជាចំនួន៣៦៣នាក់ នឹងត្រូវចូលរួមក្នុងការប្រកួតកីឡាចំនួន៣៣ប្រ ភេទ ក្នុងនោះរួមមានកីឡាអត្តពលកម្ម , កីឡាហែលទឹក ,កីឡាកាយសម្ព័ន្ធ , បាញ់កាំភ្លើង , តេក្វាន់ដូ, ការប្រណាំងទោចក្រយាន , គុនដាវ, កីឡាវូស៊ូ , ចំបាប់ , ប្រដាល់សកល , ការ៉ាតេ , កីឡារាំ , ទ្រីយ៉ាត្លុង , ជឺជីតស៊ូ , លើកទម្ងន់ ,កីឡាទូកកានូ, បាល់ទាត់ , បាល់ទះ , បាល់បោះ , សីដក់ , វាយកូនឃ្លីលើតុ , វាយសី , វាយកូនបាល់ និងកីឡាវាយកូនគោល,កីឡាវ៉ូវីណាម , ប្រដាល់ គុនខ្មែរ , កីឡា Kickboxing ឃីកបុកស៊ីង , កីឡាប៉េតង់ , កាយវប្បកម្ម , កីឡាប៊ី យ៉ាស្នូកឃ័រ , កីឡាអេឡិចត្រូនិក និងកីឡាអុកចិន។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner