លោក ស៊ុន ចាន់ថុល៖ ម៉ូតូតូច និងរ៉ឺម៉កកង់បី ទំនងមិនអនុញ្ញាតចរាចរណ៍លើផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុឡើយ (Video Inside)

ម៉ូតូតូចៗ និងរ៉ឺម៉កកង់បី ទំនងនឹងមិនអនុញ្ញាតឱ្យបើកបរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុឡើយ ដោយសារតែយានយន្តទាំងនោះ ខុសនឹងស្តង់ដាលើផ្លូវដែលមានល្បឿនលឿន ។

រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ក្នុងឱកាសដឹកនាំយុវជន និងនិស្សិតនៃវិទ្យាស្ថានតេជោសែនសាធារណៈការ ចុះពិនិត្យការស្ថាបនាផ្លូវល្បឿនលឿន នា ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២២ បានថ្លែងបញ្ជាក់យ៉ាងនេះ។

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងជាង១៩០គីឡូម៉ែត្រតម្លស២ពាន់លានដុល្លារ ត្រូវគេរំពឹងថានឹង បញ្ចប់ការសាងសង់របស់ខ្លួននៅក្នុងខែកញ្ញា និងត្រូវដាក់ប្រើប្រាស់សាក ល្បងនៅក្នុងខែកក្កដាឆ្នាំ២០២២។ មន្ត្រីក្រសួងសាធារណការ បានថ្លែងថាផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ គិតត្រឹមថ្ងៃទី២២មេសាបានសាងសង់សម្រេចប្រមាណ៩០,៩៥ភាគ រយហើយ។

មន្ត្រីក្រសួងសាធារការនិងដឹកជញ្ជូន បានថ្លែងទៀតថា ដោយសារតែផ្លូវល្បឿនលឿននោះ ជាផ្លូវថ្មី និងទើបតែ មាននៅកម្ពុជា, ក្រសួងគ្រោងធ្វើការចេញផ្សាយស្ពតអប់រំ ជូន ប្រជាពលរដ្ឋដើម្បីឱ្យបានយល់ ដឹងអំពីការប្រើប្រាស់ផ្លូវនេះផងទៀត។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner