រាជធានីភ្នំពេញស្នើមន្ត្រីសាខាសហការគៀងគរជំនួយ (Video Inside)

អភិបាលរាជធានី បានស្នើអោយអាជ្ញាធរខណ្ឌទាំង១៤ ត្រូវសហការជាមួយសាខាពន្ធដា ដើម្បីគៀងគរ ការប្រមូលពន្ធចូលរដ្ឋកាន់តែល្អប្រសើរ។ ការស្នើរបស់លោកអភិបាលរាជធានី ឃួង ស្រេង បានធ្វើឡើងក្នុងពិធីប្រកាសកែសម្រួលភារកិច្ច និងតែងតាំងថ្នាក់ដឹកនាំ សាខាពន្ធដាខណ្ឌចំនួន៦នារសៀលថ្ងៃទី២៦ មេសា នៅសាលារាជធានីភ្នំពេញ។

អគ្គនាយកដ្ឋានពន្ធដារលោក គង់ វិបុល បានអញ្ជើញចូលរួមក្នុងឳកាសនោះផងដែរ។ លោក ឃួង ស្រេង បានថ្លែងក្នុងពេលនោះថា ការប្រមូលពន្ធ បើមានបញ្ហាខុសឆ្គងណាមួយ អាជ្ញាធរខណ្ឌទាំង១៤ ត្រូវតែរួមសហការគ្នាជាមួយសាខាពន្ធដា ដើម្បីសម្រួលលើការប្រមូលពន្ធនេះ ឲ្យបានល្អប្រសើរ ។ លោកបានថ្លែងថា ការប្រមូលពន្ធគឺដើម្បីយកថវិកាទាំងនោះមកធ្វើការ អភិវឌ្ឍប្រទេសជាតិ ដូច្នេះគេត្រូវតែរួមគ្នា ដើម្បីសម្រួលលើកិច្ចការងារនេះឲ្យបានល្អប្រសើរ ។

អគ្គនាយកដ្ឋានពន្ធដារ ក្នុងរយៈពេលមួយត្រីមាសដើមឆ្នាំ២០២២បានប្រមូលចំណូល ពន្ធ ចំនួន៥ ពាន់១១៥.៤២ប៊ីលានរៀល ដែលស្មើនឹង១ពាន់២៦៣.០៧ លានដុល្លារក្នុង រយៈ ពេលមួយត្រីមាសដើមឆ្នាំ២០២២។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner