អាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលតួប៉មឥដ្ឋ ខាងជើងប្រាសាទបាគង
អត្ថបទដោយ៖
ចាន់ វិចិត្រ
ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលសង្រ្គោះតួប៉មទី៧ ដែលសាងឡើងពីឥដ្ឋស្ថិតនៅផ្នែកខាងជើងប្រាសាទបាគង ដែលមានសភាពទ្រុឌទ្រោមកំពុងប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ។
គម្រោងជួសជុល ដែលបានចាប់ផ្តើមពីខែមីនាឆ្នាំ២០២២មកនោះ ក្រុមអ្នកបច្ចេកទេសកំពុងអនុវត្តការងារសំខាន់ៗមួយចំនួនដូចជា ធ្វើការជួសជុលពង្រឹងឡើងវិញជណ្តើរថ្មភក់ឡើងប្រាសាទ ជួសជុលពង្រឹងរចនាសម្ពន្ធឥដ្ឋជញ្ជាំងតួប្រាសាទដែលរងការពុកផុយខ្លាំងពីក្រោមរហូតដល់កំពូលលើ បិទស្នាមប្រេះតាមជញ្ជាំងដើម្បីការពារជម្រាបទឹក និងធ្វើការពង្រឹងឡើងវិញនូវរចនាសម្ពន្ធពាក់ពន្ធ័មួយចំនួនទៀត។
ការងារជួសជុលនេះ ប្រើរយៈពេល៧ខែ ដោយគ្រោងបញ្ចប់នាចុងឆ្នាំ២០២២ខាងមុខ។ ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។