រុស្សីនឹងផ្អាកការផ្គត់ផ្គង់ឧស្ម័នដល់ប៉ូឡូញ-ប៊ុលហ្គារី

ម៉ូស្គូ៖ យោងតាមក្រុមហ៊ុនថាមពល និងអាជ្ញាធររុស្ស៊ីបានឱ្យដឹងថា ទីក្រុងម៉ូស្គូនឹងផ្អាកការផ្គត់ផ្គង់ឧស្ម័នធម្មជាតិទៅកាន់ប្រទេសប៉ូឡូញ និងប៊ុលហ្គារី ចាប់ពីថ្ងៃពុធសប្តាហ៍នេះតទៅ។

ក្រុមហ៊ុនប្រេង និងឧស្ម័នរដ្ឋរបស់ប៉ូឡូញ PGNiG បានបញ្ជាក់នៅថ្ងៃអង្គារថា សាជីវកម្មថាមពលរបស់រុស្ស៊ី Gazprom នឹងផ្អាកការផ្គត់ផ្គង់ឧស្ម័នរបស់ខ្លួនទៅកាន់ប្រទេសប៉ូឡូញចាប់ពីល្ងាចថ្ងៃពុធនេះ។

PGNiG បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា PGNiG បានទទួលសំបុត្រពីក្រុមហ៊ុន Gazprom ដែលប្រកាសពីការផ្អាកការផ្គត់ផ្គង់ទាំងស្រុងក្រោមកិច្ចសន្យា Yamal។

បើតាមសេចក្តីថ្លែងការណ៍ PGNiG ក៏បានធានាដល់អតិថិជនថា ការផ្គត់ផ្គង់ឧស្ម័នទៅកាន់ប្រទេសប៉ូឡូញត្រូវបានធានាផងដែរ ដោយសារវាមានការតភ្ជាប់បំពង់ជាមួយប្រទេសជិតខាង និងស្ថានីយឧស្ម័នធម្មជាតិរាវ (LNG) នៅភាគពាយព្យនៃប្រទេស។ហេតុផលដែលបានផ្តល់ឱ្យដោយក្រុមហ៊ុន Gazprom គឺការបដិសេធរបស់ក្រុមហ៊ុន PGNiG លើការទូទាត់ជាប្រាក់រូប្ល។

ជាមួយគ្នានេះ ក្រសួងថាមពលប៊ុលហ្គារីបានបញ្ជាក់នៅល្ងាចថ្ងៃអង្គារថា ប្រទេសរុស្ស៊ីដែលបច្ចុប្បន្នគ្របដណ្តប់ស្ទើរតែទាំងអស់ នៃតម្រូវការឧស្ម័នរបស់ប្រទេសប៊ុលហ្គារីក៏នឹងផ្អាកការផ្គត់ផ្គង់ឧស្ម័នទៅកាន់ប្រទេសបាល់កង់ផងដែរនៅថ្ងៃពុធនេះ។

ក្រសួងថាមពលប៊ុលហ្គារីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសរុស្ស៊ីបានជូនដំណឹងដល់ប៊ុលហ្គារីអំពីរឿងនេះកាលពីថ្ងៃអង្គារសប្តាហ៍នេះ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា + បុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner