ឯកឧត្តម ស ថេត ជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា សង្កាត់បឹងទំពន់ទី១និងសង្កាត់បឹងទំពន់២និងឧបត្ថម្ភអំពូលភ្លើងសូឡា៥០គ្រឿងជូនអាជ្ញាធរសង្កាត់បឹងទំពន់ទី២

ភ្នំពេញ៖ ឯកឧត្តម ស ថេត អនុប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សង្កាត់បឹងទំពន់ទី១ និងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាមួយនិងការឧបត្ថម្ភនូវអំពូលភ្លើងសូឡាចំនួន៥០គ្រឿង ជូនដល់ អាជ្ញាធរសង្កាត់បឹងទំពន់ទី២ ដើម្បីយកទៅប្រើប្រាស់បំពាក់បំភ្លឺតាមដងផ្លូវ ក្នុងភូមិសាស្រ្ត សង្កាត់ បឹងទំពន់ទី២ សម្រាប់បំរើផលប្រយោជន៍ប្រជាពលរដ្ឋ។

ក្នុងឱកាសនេះឯកឧត្តមបានរំលេចអំពីសមិទ្ធិធំៗដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន សម្រេចបាន។ ក្នុងនោះក៏មានការទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ១៩ប្រកប ដោយប្រសិទ្ធភាព ឈានដល់ការដកចេញនូវកាតព្វកិច្ចពាក់ម៉ាសនៅទីសាធារណៈនៅ ទូទាំង ប្រទេសទៀតផង។

លោកក៏រំលឹកដល់សមាជិកអំពីការត្រៀមខ្លួនឱ្យបានល្អដើម្បីចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃទី៥ខែមិថុនាខាងមុខនេះ៕ ដោយ៖គ្រីសម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner