អង្ករវៀតណាមនាំទៅរុស្ស៊ីកើនឡើង ២.៦ដង ក្នុងត្រីមាសដំបូង ឆ្នាំ២០២២
អត្ថបទដោយ៖
លន់ សារ៉ាត
ហាណូយ៖ ការនាំចេញអង្កររបស់វៀតណាម ក្នុងត្រីមាសដំបូងនៃឆ្នាំ២០២២ មានការកើនឡើង ២.៦ដង បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០២១ នេះបើតាមផ្នែកគយវៀតណាម។
អង្ករគឺជាទំនិញមួយក្នុងចំណោមទំនិញមួយចំនួនរបស់វៀតណាមដែលមានកំណើននាំចេញទៅរុស្ស៊ី ក្នុងត្រីមាសទី១នេះ ជាការកើនឡើងខណៈដែលវិបត្តិរុស្ស៊ី-អ៊ុយក្រែបានប៉ះពាល់ដល់អ្នកផ្គត់ផ្គង់ផ្សេងៗ។ អង្ករគឺជាទំនិញមួយ ក្នុងចំណោមទំនិញទាំង៨ដែលនាំទៅទីនោះ កើនឡើង ក្នុងចំណោម២៣មុខទំនិញ។
យ៉ាងណាក្តីការនាំចេញជាទូទៅរបស់វៀតណាមទៅរុស្ស៊ីធ្លាក់ចុះ ២៩.១ភាគរយ ពោលគឺធ្លាក់មកក្នុងតម្លៃ ៥៤៣.៨លានដុល្លារអាមេរិក។ ទំនិញដែលមើលឃើញថាមានកំណើនជាវិជ្ជមាននោះ រួមមានទាំង ជ័រកៅស៊ូ គ្រឿងម៉ាស៊ីន សម្ភារ កាហ្វេ ដែក ជាដើម៕ ប្រភព៖ VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ