សិក្ខាកាមវគ្កហ្វឹកហ្វឺន បំប៉នគ្រូបង្គោលអប់រំចិត្តសាស្ត្រជំនាន់ទី៥ បានប្រារព្ធពិធីបិទបញ្ចប់ប្រកបដោយជោគជ័យ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក យូ សិរីវុឌ្ឈ នាយរងសេនាធិការចម្រុះអគ្គបញ្ជាការ នៃកងយោធពលខមរភូមិន្ទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺន បំប៉នគ្រូបង្គោលអប់រំចិត្តសាស្ត្រជំនាន់ទី៥ របស់ការិយាល័យទី៥ កងទ័ពជើងគោកឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ។
អញ្ជើញចូលរួមក្នុងឱកាសនោះដែរមាន ឯកឧត្តមសេនីយ៍ទោ ផេង គឹមស្រុន នាយករង សកលវិទ្យាធិការរង សកលវិទ្យាល័យការពារជាតិ -ឧត្តមសេនីយ៍ត្រី ទេព វវឌ្ឍនា នាយករងទីចាត់ការឃោសនាព័ត៌មានអគ្គបញ្ជាការ នៃកងយោពលខេមរភូមិន្ទ និងនាយទាហានជាន់ខ្ពស់ចំណុះបញ្ចាការដ្ឋានកងទ័ពជើងគោក ជាច្រើនរូបទៀត ។
ឧត្តមសេនីយ៍ឯក យូ សិរីវុឌ្ឈ បានថ្លែងកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានការិយាល័យទី៥ កងទ័ពជើងគោក គ្រូយោធាចារ្យ គណៈគ្រប់គ្រងវគ្គ បានចែករំលែកផ្ទេរចំណេះដឹង និងបទដល់សិក្ខាកាមវគ្កហ្វឹកហ្វឺន បំប៉នគ្រូបង្គោលអប់រំចិត្តសាស្ត្រជំនាន់ទី៥ ទទួលបានលទ្ធផលគួរជាទីមោទនៈ ។
ឧត្តមសេនីយ៍ឯក យូ សិរីវុឌ្ឈ បានគូសបញ្ជាក់ពីគោលបំណង សារៈសំខាន់ និងតួនាទីភារកិច្ច របស់ការងារអប់រំចិត្តសាស្ត្រគឺជាគន្លឹះនៃការអប់រំស្មារតីដើម្បីបណ្តុះឆន្ទៈស្នេហាជាតិ និងជំរុញស្មារតីឱ្យអនុវត្តន៍ភារកិច្ចឈានទៅសម្រេចការងារគ្រប់យ៉ាង សំដៅរក្សាបានកំណើនធនធានមនុស្សសម្រាប់បន្តវេនជំនាន់ក្រោយ។
ឧត្តមសេនីយ៍ឯក យូ សិរីវុឌ្ឈ បានផ្សព្វផ្សាយពីការប្តេជ្ញាចិត្តទាំង០៥របស់ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោកជូនអង្គពិធីរួមមាន ១- ស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ២- ប្តេជ្ញាអនុវត្តន៍ការពារឲ្យបានច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ៣- ប្តេជាដើរតាមមាគ៌ា និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ៤- ប្តេជ្ញាអនុវត្តន៍តាមគោលការណ៍ និងលក្ខន្តិកៈរបស់កងយោពលខេមរភូមិន្ទ ៥- ខិតខំអនុវត្តន៍ភារកិច្ចរបស់ខ្លួន និងហ៊ានបូជាជីវិតដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាពលរដ្ឋកម្ពុជាមានសុភមង្គល និងការអភវឌ្ឍន៍ ។
ឧត្តមសេនីយ៍ឯក យូ សិរីវុឌ្ឈ បានផ្តាំផ្ញើរដល់សិក្ខាកាមទាំងអស់ពេលវិលទៅអង្គភាពខ្លួនវិញ ត្រូវយកចំណេះដឹងដែលទទួលបានពីការសិក្សារៀនសូត្រទៅប្រើប្រាស់ឲ្យចំគោលដៅ និងមានប្រសិទ្ធភាព ត្រូវស្មោះត្រង់ដាច់ខាត ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ។ ត្រូវបន្តយកចិត្តទុក្ខដាក់សិក្សារៀនសូត្រការងារអប់រំចិត្តសាស្ត្រ បទវិន័យ លក្ខ័ន្តិកៈ កងយោពលខេមរភូមិន្ទ បទដ្ឋានគតិយុត្តិផ្សេងៗដែលជាច្បាប់របស់រដ្ឋ ខិតខំបន្តស្រាវជ្រាវ ឯកសារថ្មីៗបន្ថែមទៀត បន្តរក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងល្អជានិច្ច ។
នៅក្នុងពិធិបិទវគ្គនោះដែរ ឧត្តមសេនីយ៍ឯក យូ សិរីវុឌ្ឈ បានឧបត្ថម្ភដល់ គ្រូយោធាចារ្យ ១០នាក់ ក្នុង១នាក់ៗ ទទួលបានថវិការចំនួន ២០ម៉ឺនរៀល និង១០លានរៀលសម្រាប់កម្មវិធីបិទវគ្គផងដែរ ៕ ដោយ ៖ កងទ័ព













