អគារស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ ឈ្មោះ “អគារតេជោបូព៌ា” ដឹកនាំកសាងដោយ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា

អត្ថបទដោយ៖
AMS OneMinute

អគារនេះមានទីតាំងស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ប្លង់ត្រូវបានសិក្សាដោយយុវស្ថាបត្យករខ្មែរ ដោយសំយោគបញ្ចូលគ្នានូវស្ថាបត្យកម្មប្រពៃណីផ្ទះបុរាណខ្មែរ ស្ថាបត្យកម្មព្រះពុទ្ធសាសនា ស្ថាបត្យកម្មប្រាសាទបុរាណខ្មែរ ស្ថាបត្យកម្មសំណង់បេតិកភណ្ឌអាណានិគម និងស្ថាបត្យកម្មទំនើប។

សហភាពសហព័ន្ធយុវជនកម្ពុជា កំពុងបន្តសកម្មភាពលើកស្ទួយនូវឧត្តមភាព កិត្តិនាមជាតិ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី សិល្បៈ ជំនឿសាសនា ដែលជាអត្តសញ្ញាណជាតិ និងបន្តលើកកម្ពស់សមត្ថភាព ជំនាញ ផលិតភាព ចំណេះដឹង និងបំណិនជីវិតរបស់យុវជន។

✍🏽-ម៉ៅ ឌុង

ads banner